ស្រែប្រាំង​ចំនួន​៣០០​ហិច​តា​នៅ​ឃុំ​ព្រះ​ពន្លា​កំពុង​ត្រៀម​និង​ស្កក​បើ​នៅតែ​គ្មាន​ទឹក​បញ្ចូល​ដាក់​ស្រែ​ទៀត​នោះ​

0

​ខេត្តបន្ទាយមានជ័យ​
​ស្រូវប្រាំង​របស់​ប្រជាកសិករ នៅក្នុង​ភូមិ ព្រះ​ពន្លា​និង​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដែលមាន​ចំនួន​៣០០​ហិច​តា​វា​ត្រៀម និង​ស្កក​និង​ងាប់​នៅ​ថ្ងៃ​ខាងមុខនេះ​បើសិនណា​គ្មាន​ទឹកភ្លៀង​និង​គ្មាន​ទឹក​សំរាប់​បូម​បញ្ចូល​ដាក់​ស្រែ​ទេនោះ​។​លោក​អ៊ុំ​ស្វាង​រ័ត្ន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ​គាត់​រស់នៅ​ភូមិ​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​គាត់​ជា​មន្ត្រីរាជការ​បំរើការ​ងារ​នៅ​សង្កាត់​មាន​ឋា​នះ​ជា​ក្រុមប្រឹក្សា​សង្កាត់​ព្រះ​ពន្លា​គាត់​បាន​និយាយថា​កសិករ​នៅ​សង្កាត់​ព្រះ​ពន្លា​ឆ្នាំនេះ​បាន​ជួបប្រទះ​នៅ​បញ្ហា​ប្រឈម​ដល់​ទៅ​២​បញ្ហា​១​បញ្ហា​ធ្វើស្រែ​វស្សា​បាន​ហើយ​មាន​សត្វ​កណ្តុរ​រាប់លាន​ក្បាល​មក​បំផ្លាញ​ស្រូវ​របស់គាត់​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ក្នុង​មួយ​ស្រែៗ​រក​ឲ្យ​បាន​ផល​មួយ​បាវ​ស្ទើរ​មិន​ចង់បាន​បើ​ទេះ​បី​imageកសិករ​ទាំងនោះ​ខិតខំ​ធ្វើការ​ទប់ស្កាត់​យ៉ាងណាក៏ដោយ​ក៏​មិនអាច​យកឈ្នះ​សត្វ​កណ្តុរ​ដែល​បំផ្លាញ​ស្រូវ​របស់គាត់​បានឡើយ​។​លោក​ស្វាង​រ័ត្ន​បាន​និយាយ​បន្តថា​ឆ្នាំនេះ​ប្រជាកសិករ​នៅ​ភូមិ​នោះ​នាំគ្នា​បែ​មក​ធ្វើ​ស្រូវប្រាំង​វិញ​ថា​និង​បាន​ផល​ខ្លះ​សំរាប់​ស្រង់ដើម​ស្រែវស្សា​វិញ​តែ​អកុសល់​ស្រូវប្រាំង​នោះ​ជិត​បាន​ផល​ហើយ​បែ​ទៅជា​គ្មាន​ទឹក​ត្រៀម​និង​ស្កក​ដល់​ទៅ​៣០០​ហិត​ឯណោះ​បើ​គ្មាន​ទឹកភ្លៀង​និង​គ្មាន​ទឹក​បញ្ចូល​ដាក់​ស្រែ​ទេនោះ​។​លោក​អ៊ុំ​ស្វាង​រ័ត្ន​បាន​បន្តទៀតថា​សព្វថ្ងៃនេះ​ទឹក​នៅក្នុង​ប្រឡាយ​មាន​ដែរ​តែ​ទឹក​ប្រឡាយ​នោះ​វា​ខ្ទាប​ជាង​ស្រែ​ខ្លាំងពេក​ទើប​មិនអាច​បូម​បង្ហូរ​ចូល​ស្រែ​បាន​លុះ​នៅ​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​គាត់​បាន​ពិភាគ្សាគ្នា​ថា​និង​ជួល​ម៉ៃ​ខូ​យកទៅ​កាយ​នៅ​ចំណុច​ខាងកើត​ស្ពាន​តា​ផាន់​ដែលមាន​ចំងាយ​៥០០​ម៉ែត្រ​ជីក​ឲ្យ​បាន​image (2)ជំរៅ​២​ម៉ែត្រ​ទើប​ទឹក​អាច​ហូរ​ទៅដល់​ស្រែប្រាំង​ទាំង​៣០០​ហិច​តា​នោះបាន​ហើយក៏​អាច​បូម​ដាក់​ស្រែ​ទាំង​៣០០​ហិច​តា​នោះបាន​ដែរ​។​លោក​អ៊ុំ​ស្វាង​បាន​និយាយ​បន្តទៀតថា​ប្រជាកសិករ​ទាំង​២​ភូមិ​នោះ​គាត់​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​មន្ត្រី​ពាក់​ពន្ធ​ទាំងអស់​មេត្តា​ចុះមក​ត្រួតពិនិត្យ​វាលស្រែ​ដែល​ប្រជាកសិករ​ធ្វើស្រែ​ប្រាំង​ទាំង​ចំនួន​៣០០​ហិច​តា​នៅ​ភូមិ​ព្រះ​ពន្លា​និង​ភូមិ​ឬ​ស្សី​នេះ​ផង​ព្រោះ​សព្វថ្ងៃនេះ​វា​ត្រៀម​និង​ស្កក​និង​ងាប់​នៅពេល​ខាងមុខនេះ​បើ​ស​ង្ឈឹ​ម​លើ​កសិករ​ទាំ​ា​ង​២​ភូមិ​នោះ​ឲ្យ​រក​ដំណោះស្រាយ​អំពី​បញ្ហា​ទឹក​បូម​ដាក់​ស្រែ​ខ្លួនឯង​នោះ​វា​មិនអាច​ទៅរួច​ឡើយ​ទាល់តែ​អស់លោក​អាជ្ញាធ​ម៍​ថ្នាក់​ខេត្ត​និង​មន្ទីរ​ធនធានទឹក​នោះ​ទើបបាន​អាច​រក​ដំណោះស្រាយ​ចេញ​៕image (1)