ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី២ខែកក្កដា ឆ្នាំ២០១៥នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំវេទិការសាធារណៈ ស្តីពីការងារការពារសន្តិសុខនិងការបង្ក្រាបបទល្មើសផ្សេងៗនៅតាមមូលដ្ឋាននិងនៅតាមសាធារណះ។ពិធិនេះមានការចូលរួមលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឨវ៉ាតចូលរួម៣៤៣នាក់។លោកឨបូរិនបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថាមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការដែលរយះពេលកន្លងមកបានយកចិត្តទុក្ខដាក់ដល់ការការពារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនិងបានចុះធ្វើសកម្មភាពបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតមានឡើងនៅតាមបណ្ដាមូលដ្ឋាននិងនៅតាមទីសាធារណះជាពិសេសបង្ក្រាបករណី
ចែកចាយនិងជួញដូរគ្រឿងញៀននិងបានចូលរួមភូមិឃុំមានសុវត្តិភាពផងដែរ។លោកឨបូរិន្ទបានមានប្រសាសន៍បន្តថាកំលាំងអាវុធហត្ថគ្រប់មូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលបានជួបបញ្ហាគ្រោះធម្មជាតិ ទីទល់ក្រ និងគ្រោះថ្នាក់ផ្សេងៗជាពិសេសគឺ ត្រូវចុះជួយសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់ពិសេសគឺប្រជាពលរដ្ឋកំពុងជួបប្រទះនូវការអត់ឃ្លានហើយគ្រប់មន្ទីរ ការិយាល័យជំនាញទាំងអស់ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឲ្យសមទៅនឹងមុខងារនិងភារកិច្ចរបស់ខ្លួន។
លោកវរៈសេនីយ៍ឯក ស៊ុនសម្បត្តិមេបញ្ជាការរងអាវុធហត្ថខេត្តបាននិយាយថាក្នុងពិធីប្រជុំវេទិការសាធារណៈនេះដែរសមាជិកអាវុធហត្ថទាំងអស់ទាំងអស់ត្រូវលើកឡើងអំពីការប្រឈមរវាងថ្នាក់ដឹកនាំនិងសមាជិករបស់ខ្លួន ដើម្បីឲ្យមានការរីកចំរើនដល់អង្គភាពទាំងមូលជៀសវាងមានគុំនុំគុំគួនរវាងថ្នាក់ដឹកនាំនិងសមាជិកក្រោមឱវាទរឺរវាងសមាជិកនិងសមាជិក។ លោកបានបន្តទៀតថាការប្រជុំវេទិការសាធារណៈក្នុងមួយខែម្ដងនេះគឺគោលបំណងចង់រកដំណោះស្រាយអំពីបញ្ហាប្រឈមក្នុងខែនិមួយៗឲ្យជ្រះស្រឡះពីបញ្ហាការអាក់អន់ចិត្តរវាងថ្នាក់ដឹកនាំនិងសមាជិក រឺរវាងអង្គភាពនិមួយៗទូទាំងខេត្តផងដែរ៕




































