បុរស​ម្នាក់​ចងករ​ធ្វើ​អត្ថ​ឃាត សាច់ញាតិ​សន្និដ្ឋានថា​ប្រហែលជា​ខ្មោច​ចូល​ផង​

0

​ខេត្តកំពង់ធំ​៖​បុរស​ម្នាក់​ចងករ​ធ្វើ​អត្ថ​ឃាត សាច់ញាតិ​សន្និដ្ឋានថា​ប្រហែលជា​ខ្មោច​ចូល​ផង ស្រវឹងស្រា​ផង​​កាលពី​វេលា​ម៉ោង​៩.៤៨​នាទី​យប់​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ផ្ទះ​តូច​១​ខ្នង​ដែល​ទើបតែ​និង​សាងសង់​រួច​ថ្មីៗ​ស្ថិតនៅ​ក្នុ​ភូមិ​ព្រៃ​តា​ហូ សង្កាត់​ព្រៃ​តា​ហូ ក្រុង​ស្ទឹងសែន ដោយសារតែ​សាច់ញាតិ​ប្រទះឃើញ​បុរស​ជា​ម្ចាស់​ឈ្មោះ ផល វឿន ប្រុស​អាយុ​២៤ បាន​ចងករ​ធ្វើអត្តឃាត​ស្លាប់​ដូច​បំណង​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ហើយ​សង្ស័យថា​ខ្មោច​ចូល​! ​ប្រភព​ពត៌មាន​ពី​ស្ត្រី ឈ្មោះ ពេន សុ​ក្ខី អាយុ​២០ បាន​ឲ្យ​ដឹងថា​រូប​ខ្លួន​ជាមួយនិង​ប្តី​ចាប់តាំងពី​

រៀបការ​រួច​មិនដែល​មានទុំនាស់​អ្វី​នឹង​គ្នា​នោះទេ​!​កាលពី​ក្បាលល្ងាច​ប្តី​របស់​បាន​ផឹកស្រា​បៀរ​អស់​ជិត​១​កេះ លុះដល់​ម៉ោង​ប្រហែលជា​៧​យប់ មិនដឹង​ជា​ស្រវឹងស្រា​ខ្លាំង​ជោគជាំ​ពេក​ឬមួយ​ក៏ត្រូវ​ខ្មោច​ចូល​នោះទេ​!​ប្តី​គាត់​បាន​យក​ក្រ​ម៉ាច​កករ​ធ្វើអត្តឃាត​ម្តង​រួចមកហើយ តែ​ត្រូវបាន​សាច់ញាតិ​បងប្អូន​ជួយសង្គ្រោះ​ទាន់ពេលវេលា ហើយ​នាំគ្នា​ចាប់​កោសខ្យល់​ឲ្យ​ប្តី​

គាត់ ឈ្មោះ ផល វឿន នៅពេលដែល​កោសខ្យល់​ឲ្យ​រួច គាប់​ជួន​នៅក្នុង​ពហុកីឡាដ្ឋាន​(​ស្តា​ត​ចាស់​)​មានការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា​ផង​នោះ ក៏​នាំ​បងប្អូន​ទៅ​មើល​ខុន​ស៊ើ​ត​ទុក​ឲ្យ​បុរស​ជា​ប្តី​នៅផ្ទះ​ដេក​ម្នាក់ឯង​ព្រោះ​គាត់​ស្រវឹងស្រា​ខ្លាំងពេក ស្រាប់តែ​១​សន្ទុះ​ក្រោយមក​មានការ​ភ្ញាក់​ផ្អើស​ជា​លើក​ទី​២​ថា បុរស​ដែលជា​ប្តី​គាត់ ឈ្មោះ ផល វឿន បាន​យក​ខ្សែ​កាបូប​

ពណ៌​ខ្មៅ​ចងករ​ទៅ​និង​ធ្នឹម​ផ្ទះ​ទៀតហើយ ពេលនោះ​បងប្អូន​ក៏​នាំគ្នា​យក​កាំបិត​កាត់​ខ្សែ​រួច​ដាក់​សព្វ​ចុះ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត តែ​គួរ​ឲ្យ​សោកស្តាយ ពីព្រោះ​ជនរងគ្រោះ​ដែល​ធ្វើអត្តឃាត​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​! ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្ទឹងសែន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល​វិនិច្ឆ័យ​រួចហើយ ក៏​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​ទៅតាម​ប្ត​ពៃ​ណី​។​ ​??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????