រំឭកខួបអនុស្សាវរីយ៍លើកទី៦៤ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥

0

ឧត្តរមានជ័យ ៖.កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ២០១៥ ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានប្រារព្ធ ខួបលើកទី៦៤ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកអន្លង់វែង។ក្រោមអធិបតីភាពលោកIMG_6807វ៉ាតប៉ា រ៉ានីន សមាជិកអចិន្ត្រៃគណបក្សខេត្តនិងប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកអន្លង់វែងនិងលោកហោ ជិនវិរយុទ្ធប្រធានគណកម្មាធិការគណះបក្សប្រជាជនស្រុកអន្លង់វែងនិងលោកផល សាម៉ន សមាជិកអចិន្ត្រៃប្រជាជនកម្ពុជាចុះជួយស្រុកអន្លង់វែងនិងក្រុមការងារចុះជួយស្រុកនិងសមាជិកសមាជិកការជាច្រើនរូបចូលរួម។លោកហោជិន វិរយុទ្ធប្រធានគណកម្មាធិកាគណះបក្សប្រជាជនស្រុកអានសារលិខិតរបស់សម្តេចតេជោហ៊ុន សែន.នាយករដ្ឋមន្ត្រី ជាប្រធានបក្ស។លោកហោ ជិន វិរយុទ្ធ បានថ្លែងនាឱកាសនោះថា ក្រោយពីមហាជ័យជំនះជាប្រវត្តិសាស្រ្តលើរបបប្រល័យពូជសាសន៍ប៉ុល ពតនាថ្ងៃ៧មករាឆ្នាំ១៩៧៩ គណះបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងបី គឺសម្តេចធម្មពោធិសាលជា សុីម សម្តេចពញាចក្រី ហេង សំរិន និងសម្តេចហ៊ុន សែន បានជ្រោងIMG_6813ខ្ពស់ទង់មហាសាមគ្គីជាតិដឹកនាំស្តារកសាងនិងការពារប្រទេសឆ្លងកាត់ឧបសគ្គនិងការលំបាកច្រើនរាប់មិនអស់សម្រាចបានជាស្នាដៃដ៏ធំៗជាប្រវត្តិសាស្ត្រជូនប្រទេសជាតិនិងប្រជាជន។បច្ចុប្បន្នប្រទេសជាតិយើងមានសន្តិភាពពេញលេញ.មានការឯកភាពជាតិនិងស្ថេរភាពរឹងមាំមានលទ្ធិប្រជាធិបតេយ្យចាក់ឬសកាន់ជ្រៅក្នុងសង្គមជាតិមានសេដ្ឋកិច្ចរីកចំរើនធ្វើអោយប្រជាជនរស់នៅបានសុខដុមរមនា. មិនតែប៉ុណ្ណោះ គណបក្សប្រជាជនបានការពារមិនអោយមានការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍និងបានដឹកនាំស្តារ កសាងអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនរហូតដល់ពេលបច្ចុប្បន្ននេះ។លោកវ៉ាតប៉ា រ៉ានីន សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកអន្លង់វែង អានសារខិលិត ជូនពរសម្តេចតេជោហ៊ុន សែន ដែលមហាសន្ធិបាតបក្សលើក៣៨ បោះឆ្នោតជាប់ជាប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង សម្តេច. វិបុលសេនាភក្តី សាយ ឈុំ អនុប្រប្រធានបក្សក្នុងអត្ថន័យប្រសិទ្ធពរជ័យ និងបន្តការអភិវឌ្ឍន៍ជាតិអោយបានរីកចម្រើន៕IMG_6814 IMG_6809