ខេត្តពោធិ៍សាត់៖ ដើម្បីធានាឲ្យបាននៅភួមិឃុំសង្កាត់ស្រុកក្រុងឲ្យមានសុវត្ថភាព លោក ឈន រិទ្ធិ អធិកាក្រុងពោធិ៍សាត់ បានបញ្ជារទៅនគរបាលក្រុងពោធិ៍សាត់ជាមួយនិងនគរបាលសង្កាត់ព្រៃញី ចាប់ជនសង្ស័យពីអ្នកមកកាន់អធិការក្រុងពោធិ៍សាត់ជាបន្តបន្ទាប់ ។ ខណះដែលជនសង្ស័យម្នាក់បានបែកសារធាតុថ្នាំញៀនបានវាយកម្ទេចសម្ភារះប្រើប្រាស់ក្នុងផ្ទះខ្លួនឯងខ្ទេចខ្ទី និង ជនសង្ស័យម្នាក់ទៀតបានទៅបង្កររបួសស្នាមដល់មនុស្សបករុសស្រីចំនួនពីនាក់ត្រូវបានជនរងគ្រោះប្ដឹងមកកាន់នគរបាលក្រុងរូចមក។លោក ឈន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់បា្យដឹងថា ដោយមានការចង្អុលនិងបញ្ជារពីស្នងការឲ្យមានការការពារសុវត្ថភាពនៃសន្តិសុខរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អតាមភួមិឃុំសង្កាត់នៅថ្ងៃទី០១ ខែកក្ដា ឆ្នាំ២០១៥ លោកបានឲ្យកំលាំងនគរបាលយុត្តិធម៏ក្រុងពោធិ៍សាត់សហការណ៍ជាមួយប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រៃញី ។ ទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខាន់ កូឡា អាយុ២៨ឆ្នាំ រស់នៅភួមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដែលបានប្រើប្រាស់សារធាតុថុនាំញៀនហើយបង្ករហឹង្សាទៅលើក្រុមគ្រួសារហើយបំផ្លាញវាយកំទេចសម្ភារះក្នុងផ្ទះខ្ទេចខ្ទីអស់យកមកកាន់អធិការក្រុងពោធិ៍សាត់។
លោកបន្តថាបន្ទាប់ពីឃាត់ខ្លួនបានម្នាក់រូចហើយនៅថ្ងៃទី០១ ខែកក្ដដា ដដែលក៍មានពាក្យបណ្ដឹងរបស់ជនរងគ្រោះស្រីប្រុសពីនាក់បានមកប្ដឹងនៅអធិការក្រុងពោធិ៍សាត់ដោយឲ្យទៅជាត់ខ្លួនជនសង្ស័យឈ្មោះ ថេង ចាន់ធី អាយុ២៦ឆ្នាំរស់នៅភួមិប្រឡាយធំ សង្កាត់ព្រៃញៃ ក្រុងពោធិ៍សាត់ នោះ។ បានប្រើអំពើហិង្សាដោយវាយបុរសរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសកាលពីថ្ងៃទី២៩ដោយសាតែជនសង្ស័យនោះចោទថាជនរងគ្រោះបានស្រឡាញ់ស្រីរបស់គេ ហើយរំលងបានមួយថ្ងៃនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥ ដោយជនសង្ស័យខាងលើនេះបានទៅប្រើអំហឹង្សាវៃសង្សារបស់ខ្លួនបណ្ដាលឲ្យរងរហួសស្នាមទៀត។លោកអធិការបញ្ជាក់ថាជនសង្ស័យទាំងពីដែលនគរយើងឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកកាន់អធិការសួនាំរូចក៍បានបញ្ជូនទៅកាន់ស្នងការចាត់កាតាមនិតិវិធី ។