សៀមរាប ៖ នៅរសៀលថ្ងៃទី ០៣ ខែ កក្តដា ឆ្នាំ ២០១៥ នេះក្រុមសមត្ថកិច្ចមកពីនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងមានការចូលរួមពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ។ ក្រោមការបញ្ជាដឹកនាំកម្លាំងពីសំណាក់លោក ជួន
សុខបញ្ញា ព្រះរាជអាជ្ញា រង សាលាដំបូងខេត្តសៀមរាប បានចុះទៅធ្វើការត្រួតពិនិត្យ
សហគ្រាស ផលិតគ្រឿងបរិភោគ សញ្ញាដំរីមាស ស្ថិតនៅក្នុងភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ សមត្ថកិច្ចនៅនិងកន្លែងកើតហេតុបានអោយដឹងថាដោយយោងទៅតាមពាក្យបណ្តឹងរបស់សហគ្រាស ផលិតគ្រឿងបរិភោគមួយផ្សេងទៀតថាសហគ្រាស ផលិតគ្រឿងបរិភោគ សញ្ញាដំរីមាស ស្ថិតនៅក្នុងភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបបានរំលោភមកលើកម្មសិទ្ធបញ្ញាដោយយកស្លាកសញ្ញាមកបិទលើដបទឹកស៊ីអ៊ីវដូចគ្នាធ្វើអោយប៉ះពាល់ដល់ផលិតផលពិតប្រាកដដែលបានផ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើស
សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។ ទើបជាក់ស្តែងបន្ទាប់ពីសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកមើកឯកសារពាក់ព័ន្ធនិងច្បាប់បើកសហគ្រាស ផលិតគ្រឿងបរិភោគ សញ្ញាដំរីមាស ស្ថិតនៅក្នុងភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបរួចមកកម្លាំងសមត្ថកិច្ចក៏បានចូលទៅធ្វើការត្រួតពិនិត្យជាក់ស្តែងក្នុងសហគ្រាស ផលិតគ្រឿងបរិភោគ សញ្ញាដំរីមាស ស្ថិតនៅក្នុងភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបតែម្តង។ ក៏ដូចជាបន្ទាប់ពីក្រុមសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យជាក់ស្តែងលើស្លាកសញ្ញាដែលបានបិទលើផលិតផលទឹកស៊ីអ៊ីវដែលភាគីម្ខាងទៀតបានផ្តឹងមកលើសហគ្រាស ផលិតគ្រឿងបរិភោគ សញ្ញាដំរីមាសដែលមានស្លាកសញ្ញាដូចគ្នាបិទខ្លែងបន្លំផលិតផលពិតរបស់សហគ្រាសមួយទៀតក្នុងការយកទៅលក់លើទីផ្សារហើយនោះសមត្ថកិច្ចបានបញ្ជាក់ថាមិនមានស្លាកសញ្ញាណាដែលដូចពាក្យបណ្តឹងនោះទេ ។
ជាប់ពាក់ព័ន្ធជុំវិញករណីចោទប្រកាន់ខាងលើម្ចាស់សហគ្រាស ផលិតគ្រឿងបរិភោគ សញ្ញាដំរីមាសស្ថិតនៅក្នុងភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបមានការអាមាស់និងទទួលរងនូវភាពអយុត្តិធម៍ដោយម្ចាស់សហគ្រាសមិនសុខចិត្តនិងសូមអោយសមត្ថកិច្ចដែលមានការពាក់ព័ន្ធពិសេសស្ថាប័នតុលាការជួយរកយុត្តិធម៍អោយផង ៕
ដោយ លោក ខេង ខេមរា