កំពង់ធំៈ ក្រោយពេលចូលឆ្នាំ ប្រជាពលរដ្ឋ មួយចំនួនមានចំណូលចិត្ត នាំក្រុមគ្រួសារ ធ្វើដំណើរកំសាន្ត តាមបណ្តាលខេត្តក្រុងនានា ដែលជាកន្លែងទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅកំសាន្តនៅក្រុងព្រះស៊ីហនុ និងតាមបណ្តាឆ្នេរសមុទ្រ ក្នុងអន្លងថ្ងៃទី ១៧ ,១៨ រហូត ដល់ថ្ងៃទី២០ ក្នុងរដូវចូលឆ្នាំ ។ ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៤ ស្ថិតនៅក្នុងសន្ទុះនៃមហាសង្ក្រាន មិនទាន់សាបរលាប ប្រជាពលរដ្ឋ មកពីបណ្តាខេត្តក្រុងរាប់ពាន់ឡាន បានមកកំសាន្តនៅភ្នំបូកគោ ដែលពួកគេ ប្រៀបបានទៅនឹងឋានសួគ៌ ដែលគ្របដណ្តប់ទៅដោយ ពពកបោយបក់ នាំលំអងមកស្រោបស្រប បណ្តាលឲ្យត្រជាក់មិន តែប៉ុណ្ណោះខ្លះរងារស្ទើរតែរណ្តំ។ ក្នុងនោះដែរ ប្រជាពលរដ្ឋ ដែលបានអញ្ចើញមក ពីខេត្តកំពង់ចាម បានផ្តល់នូវបទសម្ភាស ស្តីពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍន៍ ភ្នំបូកគោ ឲ្យក្លាយជាកន្លែង ទេសចរណ៍ ដ៏សំខាន់របស់ នៅក្នុងប្រទេស ។
អ្នកស្រី ត្រាន់ ឡៃគីន មកពីខេត្តសៀមរាប បានមានប្រសាសន៍ថា មូលហេតុដែលបាន អញ្ចើញមកកំសាន្ត ក្នុងពេលដែលផុតចូលឆ្នាំ ក៏ដោយសារតែ នៅក្នុងអន្លងចូលឆ្នាំមានមនុស្សធ្វើដំណើរកំសាន្តជាច្រើន បង្កឲ្យ មានការស្ទះចរាចរណ៍ ផ្លូវចង្អៀត មិនតែប៉ុណ្ណោះតាមបណ្តារមណីយដ្ឋាននានា មានមនុស្សច្រើន វាជាផល ពិបាកក្នុងការកំសាន្តផងដែរ មិនតែប៉ុណ្ណោះផ្ទះសំណាក់ សណ្ឋាគារ ចំណីអារហារមានតំលៃ១ធ្វេរឡើងជា ៣ ដូច្នេះហើយបានជា ជ្រើរើសការកំសាន្តក្រោយពេលចូលឆ្នាំ ។
ភ្ញៀវទេសចរណ៍ មកពីខេត្តកំពង់ចាម បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតឲ្យមានការ អភិវឌ្ឍន៍នូវរមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលបានរៀបចំឲ្យមានកន្លែងកំសាន្ត មានរៀបសណ្តាប់ធ្នាប់ និងធានាបាននូវសុវត្តិភាព ជូនប្រជាពលរដ្ឋ ក្នុងការរៀបចំឲ្យមានកន្លែងទេសចរណ៍ ដ៏សម្បូរបែប ផ្លូវថ្នល់ ផ្លាកសញ្ញា និងអនាម័យល្អ បានធ្វើឲ្យ
ប្រជាពលរដ្ឋខ្មែរ នាំគ្នាមកកំសាន្តយ៉ាងច្រើនកុះករ ទោះជារដូវចូលឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏នៅតែមានប្រជាពលរដ្ឋមកពីបណ្តាខេត្តក្រុងមកកំសាន្ត ជាចុងក្រោយសូមថ្លែង អំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឳកាសឲ្យ អ្នកវិនិយោគទុន អភិវឌ្ឍន៍រមណីយដ្ឋានភ្នំបូកគោ ឲ្យក្លាយទៅជា
ឋានសួគ៌ទេសចរណ៍ដ៏សំខាន់នៅក្នុងប្រទេស និងសូមគាំទ្រសម្តេចតេជោ ហ៊ុន សែន គ្រប់អណ្ណតិ ដើម្បីដឹកនាំប្រទេសជាតិ ឲ្យឈានទៅរកភាព រីកចម្រើន ។