សៀមរាប ៖ លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប ។ អនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងជនសង្ស័យភេទប្រុសចំនួន ៥ នាក់នេះ បានប្រព្រឹត្តក្នុងចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថាក្នុងកិច្ចចុះប្រិត្តិការណ៍ខាងលើបាន ធ្វើឡើងកាលពី ថ្ងៃទី ០១ខែ កក្តដា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុងភូមិសាស្ត្រ ខាងលើ ទើបមកដល់ព្រឹកថ្ងៃទី ០៣ ខែកក្តដា នេះ សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យទាំងអស់ជាសាធារណះដល់ក្រុមអ្នកយកព័ត៍មាន ។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថាបន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីខាងលើហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនៅករណីទាំងអស់ខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យបាននូវសម្ភារះប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួននិង បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលថ្ងៃទី០៣ នេះ ដើម្បីចំណាត់ការទៅតាមនីតិវិធីបន្ត ៕
លោក ខេង ខេមរា