សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការពង្រឹង​ការអនុវត្ត​គណនេយ្យភាព​នៅ​ថ្នាក់ក្រោម​ជាតិ

0

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និង​ការពង្រឹង​ការអនុវត្ត​គណនេយ្យភាព​នៅ​ថ្នាក់ក្រោម​ជាតិ​។​ពិធី​ផ្សព្វផ្សាយ​នេះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យimage (2) និង​សិក្ខាកាម​ចូលរួម​៧០​នាក់​បាន​ចូលរួម​ផងដែរ​។​ក្នុង​សិក្ខាសាលា​នោះ​លោក គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍ថា​ការបង្កើត​ក្រុមការងារ​គណនេយ្យភាព​ខេត្ត​នេះ​មាន​គោលបំណង​ដើម្បី​ធានា​នូវ​គណ​ភាព តម្លាភាព​និង​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ថវិការ​គ្រប់ ប្រភព​ទាំងអស់​ដែល​អនុវត្ត​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​ស្ថិតនៅក្រោម​ផែនការ​សកម្មភាព​និង​ថវិការ​ប្រចាំឆ្នាំ​ដែល​សម្របសម្រួល​និង​ប្រើប្រាស់​រចនាសម្ព័ន្ធ​រប​ស់គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​សំរាប់​ការ​អភិ​វ​ឌ្ឈ​ន៍​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​និង​មូលនិធិ ឃុំ សង្កាត់ ព្រមទាំង​រួមចំណែក​ក្នុងការ​ពង្រឹងimage (1)​ការអនុវត្ត​ការងារ​របស់​ខេត្ត ក្រុង​សង្កាត់​ទៅតាម​គោលការណ៍​ច្បាប់​។​លោក​បាន​បន្តទៀតថា​ក្រុមការងារ​គ​ណះ​នេ​យ្យ​ភាព​ខេត្ត​មាន​គោលបំណង​នៃ​ការបង្កើត​ក្រុមការងារ​ខេត្ត​មាន​២​ផ្នែក​១​ពាក្យបណ្តឹង​និង​ការប្រមូល​ពាក្យបណ្តឹង​និង​វិធី​ដោះស្រាយ​ពាក្យបណ្តឹង​ការ​សំរាំង​ពាក្យបណ្តឹង​វាយ​តំលៃ​ពាក្យបណ្តឹង​រៀបចំ​ផែនការ​សើ​ុ​ប​អង្កេត​។​លោក​បាន​បន្តទៀតថា​ពាក្យបណ្តឹង​សំដៅ​ទៅលើ​ព៌​ត័​មាន​ទាំងឡាយណា​ដែល​ប្រមូល​និង​ទទួលបាន​ពី​ប្រជាពលរដ្ឋ​និង​អ្នក​ពាក់​ព​ន្ធ័​អំពី​ភាពមិនប្រក្រតី​សំដៅលើ​ការអនុវត្ត​មិនបាន​ត្រឹមត្រូវ​ត្រូវ​តាម​គោលការណ៍​ណែនាំ​តាម​និតិ​វិធី​ក្នុងការ​ប្រើប្រាស់​ថវិការ​គ្រប់​ប្រភព​ទាំងអស់​ដែល​អនុវត្ត​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​ស្ថិតនៅក្នុង​ផែនការ​សកម្មភាព​និង​ថវិការ​ប្រចាំឆ្នាំ​ដែល​សម្របសម្រួល​មូល​និ​ធី ឃុំ​សង្កាត់​និង​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​របស់​ខេត្ត ក្រុង សង្កាត់​៕11403330_1608898809377988_1650586176230855740_n