​ឃាត់ខ្លួន​ប​ញ្ជូ​ល​បុរស​ម្នាក់​ទៅ​អធិកា​ក្រុង​ពីបទ​ផឹកស្រា​ស្រវឹង​ដុត​ផ្ទះ​អ្នកដ៍ទៃ​ដែល​ខ្លួន​រស់នៅ​ជាមួយ​

0

​ខេត្តពោធិ៍សាត់ : នគរបាល​ប៉ុ​ស្ត៍​សង្កាត់​ស្វាយ​អាត់ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​បំផ្លាញ់​ទ្រព្យ​ស​មុ​ប​ត្តិ​អ្នកដ៍ទៃ​ដែល​បាន​ផឹកស្រា​ស្រវឹង​ទៅ​បង្ករ​រឿង​ជាមួយ​ម្ចាស់ផ្ទះ​ដែលជា​ជនរងគ្រោះ​ខំ​ឲ្យ​រស់នៅ​ហើយ​ដុត​ផ្ទះ​បំផ្លាញ់ចោល​ទៀត​។​ហែ​តុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ងimage (2)​៨​និង​៤០​នាទី​យប់​ក​ថ្ងៃទី​០២ ខែ​កក្ដ​ដា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភួ​មិ​ក្រាំង​ពភ្លាក់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​។​​បើតាម​លោក ជន សុ​ភី នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ស្វាយ​អាត់​បាន​ព័​ត៍​នា​ក្រោយពី​ដឹង​រឿង​ជីវិត​រស់នៅ​ដ៍​ខ្ជឹ​ល​ច្រអូស​របស់​ជនសង្ស័យ​នេះ ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឱ​ពុក​ម្ដាយ​ឡើង​ធ្លាក់ខ្លួន​ក្រ​រហើយ​បន្ត​បំផ្លាញ់​ខ្លួនឯង​រួមទាំង​ដល​អ្នកដ៍ទៃ​ទៀតថា​។ បុរស​កំ​ជឹ​ល​ផេះ​មានជីវិត​រស់នៅ​រហូត​បាន​អាយុ​រហូតដល់​ជាង​៣០​ឆ្នាំ​ទៅហើយ ដោយ​ខ្ជឹ​ល​ធ្វើ​ការងារ​ខ្លាំងណាស់​គិតតែ​ពី​ដើរ​ផឹក​សី​ុ បំផ្លាញ់​ឱ​ពុក​ម្ដាយ​មិន​អស់ចិត្ត​ហើយ មាន​ប្រពន្ធ​បានកូន​ពី​ក៍​នៅតែ​ខ្ជឹ​ល រហូត​សុំ​លុយ​ប្រពន្ធ​មិនបាន​ផឹក​ក៍​ដុត​ផ្ទះ​ខ្លួនឯង​ចោល ហើយ​ប្រពន្ធ​ទ្រាំ​មិនបាន​ក៍លែង លក់​ដីធ្លី​ទៅយក​ប្រព​ន្ធ្ធ​ក្រោយ​ជ្រកកោន​តាម​ផ្ទះ​បងប្អូន ក៍​ត្រូវ​បុរស​នេះ​ដុត​ផ្ទះ​គេ​ចោល​ព្រោះតែ​ភាព​ខ្ជឹ​ល​គេ​ស្ដីប្រដៅ​មិនបាន​។ ទីបំផុត​គ្រួសារ​ក្នុង​ភួ​មិ​មួយ​ដែល​រស់នៅក្នុង​ជីវភាព​ក្រីក្រ​ឃើញ​បុរស​នេះ​តេ​ល​តោ​ល​ជាមួយ​ប្រពន្ធ​អត់​ផ្ទះ​ជ្រោក​កោន​ក៍បាន​ហៅ​ឲ្យ​ទៅ​នៅ​ជាមួយ​ស្រាប់តែ​បុរស​នេះ​ស្រវឹងស្រា​ឡូឡា​ឈ្លោះ​ជាមួយ​ម្ចាស់ផ្ទះ​ក៍​ទាញ​ដេក​ឆេះ​ដុត​ផ្ទះ​ដែល​ខ្លួន​ជ្រកកោន​នោះ​ទៀត តែ​ឆេះ​ប​ឆន​បន្តិច​ត្រូវ​ម្ចាស់ផ្ទះ​ពន្លត់​ទាន់​បុ​ដឹង​នគរបាល​ចាប់ខ្លួន​បញ្ជូនទៅ​អធិកា​ក្រុង​ពោធិ៍សាត់​តែម្ដង​។​លោក សុ​ភី បន្តថា​ជនសង្ស័យ​ដែល​ត្រូវបាន​នគរបាល​យុ​ត្តិ​ធ​ម៏​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​អធិកា​ក្រុង​នេះ ឈ្មោះ លឹម ង៉ែត អាយុ​៣១​ឆ្នាំ រស់នៅក្នុង​ភួ​មិ​ក្រាំង​ពភ្លាក់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ។ ឯ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ដែល​បាន​ឲ្យ​ជនសង្ស័យ​នេះ​រស់នៅ​ជាមួយ​ឈ្មោះ អឹម លាង អាយុ​៥២​ឆ្នាំ រស់នៅក្នុង​ភួ​មិ​ជាមួយ​ជនសង្ស័យ​ខាងលើ​ដែរ​។image (1)​​លោក ឈន រិ​ទ្ធិ អធិការនគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹងថា​បុរស​ជាប់​សង្ស័យ​ខាងលើនេះ​ត្រូវបាន​អ្នក​ភួ​មិ​ទីនោះ​រៀបរាប់​ដូច​លោក​មេ​ប៉ុ​ស្ត៍​សង្កាត់​ស្វាយ​អាត់​ជំរាប​ខាងលើ​ចឹ​ង ដោយសា​តែ​កាលនោះ​បងប្អូន​ជនសង្ស័យ​ឃើញ​បុរស​កំ​ជឹ​ល​នេះ​ក្រីក្រ​មិនដឹង​ប្ដឹង​យក​អី​ក៍​ឲ្យ​គេ​រូ​ច​ខ្លួន​ទៅ ។ លោក​អធិការ​បន្តថា​រហូត​រំ​លង​បាន​ប្រហែល​មួយឆ្នាំ​បុរស​នេះ​នៅតែ​មិន​កែខ្លួន​ទៀត​ក៍នៅ​ថ្ងៃ​កើត​ហែ​តុ​ខាងលើ​នោះបាន​ផឹក​ស្រវឹង​រករឿង​ម្ចាស់ផ្ទះ​ហើយ​ដុតបំផ្លាញ​ផ្ទះ​គេ​ទៀត ទើប​ម្សា​ស់​ផ្ទះ​ខាង​ប្ដឹង ហើយ​ប្រសិន​មិនបាន​ពន្លត់​ទាន់ពេល​ទេ វា​អាច​បង្ករ​ឆាប់ឆេះ​រាលដាល​បំផ្លាញ​ដល់​អ្នកដទៃ​អស់​ច្រើន​ខ្នង​ទៀត​ទើប​លោក​បញ្ជារ​ឲ្យ​កំ​ប៉ុ​ស្ត៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បង្ករ​សំណុំរឿង​ចាត់កា​តាម​និតិ​វិធី​៕