ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៥នៅគណះបក្សប្រជាជនមក្ពុជាសង្កាត់កោះពងសត្វ ក្នុងឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យអាជ្ញាធម៍ថ្នាក់សង្កាត់ជាច្រើននាក់បានធ្វើពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ថ្ងៃបង្កើតគណះបក្សប្រជាជនកម្ពុជា។ពិធីនោះមានការចូលរួមអ្នកស្រីចាន់ថេង អភិបាលក្រុង សិរីសោភ័ណ លោកចៅសង្កាត់កោះពងសត្វ និង
សមាជិកសង្កាត់ជាច្រើននាក់ទៀត។អ្នកស្រីចាន់ថេងបានមានប្រសាសន៍ក្នុងពិធីនេះថាថ្ងៃនេះអ្នកស្រីនិងលោកចៅសង្កាត់និងសមាជិកសង្កាក់ជាច្រើននាក់បាននាំគ្នារំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃការបង្កើតគណះបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង ជាគណះបក្សដឹកនាំចលនាតស៊ូរបស់ប្រជាជនប្រឆាំងនិងបរទេសឈ្លានពានដើម្បីឯករាជនិងជាកម្លាំងនយោបាយតែមួយគត់ដែលគណបក្សប្រជាជនបានដឹកនាំប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតដើម្បីរំដោះជាតិឲ្យមានជីវិតរស់ឡើងវិញនិងជាគណះបក្សដែលបានដឹកនាំការពារជាតិមាតុភូមិឲ្យមានស្ថេរភាពព្រមទាំងបានដឹកនាំស្តារនិងកសាងអភវឌ្ឈប្រទេសជាតិ
ឲ្យមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។អ្នកស្រីបាននិយាយបន្តទៀតថាគណះបក្សប្រជាជនគឺជាគណះបក្សដែលកើតចេញពីប្រជាជន មានអត្ថិភាពដោយសារប្រជាជនធ្វើអ្វីៗគឺដើម្បីប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលះទេសះដោយគ្មានរើសអើងនិងជាកម្លាំងមហាសាមគ្គីជាតិដ៏ទូលំទលាយហើយហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីអភិវឌ្ឈសង្គមជាតិ។អ្នកស្រីចាន់ថេងបាននិយាយបន្តទៀតថាដើម្បីធ្វើការតបស្នងដល់គណបក្សប្រជាជនកម្ពុជាចំពោះពលិកម្មមិនអាចកាត់ថ្លៃបាននោះយើងខ្ញុំទាំងអស់គ្នានៅក្នុងមូលដ្ឋាននៅក្នុងសង្កាត់កោះពងសត្វសូមធ្វើការប្តេជ្ញាចិត្តនិងខិតខំថែរក្សាពូនជ្រំនូវរាល់សមិទ្ធីផលនៃសង្គមជាតិ ហើយបន្តពុះពារការពារជាតិមាតុភូមិកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង់ជារៀងដរាបទៅនិងខិតខំជួយកសាងប្រទេសជាតិឲ្យកាន់តែរីកចំរើនជឿនលឿនដូចអរីយប្រទេសនៅក្នុងតំបន់និងសកលលោក៕




































