ប៉ោយប៉ែត៖សត្វលលកព្រៃនិងសត្វព្រៃឯទៀតស្ទើរតែរលាយផុតពូជទៅហើយដោយសារតែអស់លោកមន្ត្រីជុំនាញមួយចំនួនជានាក់អោយភ្លើងខៀវទើបឈ្មួញនាំគ្នាទៅដាក់អន្ទាក់ចាប់យកមកលក់ពេញលើទីផ្សារយ៉ាងដូចឆ្នេះមហារជនជាច្រើនកំពុងនាំគ្នាដាក់ការសង្ស័យថាទំនងជាអាជ្ញាធរ័នឹងមេព្រៃនាំគ្នាលួចដាក់ខែជាមួយឈ្មួញទេដឹងទើបគ្នានវិធានការទប់ស្កាត់បែបនេះ។សូមរំលឹកដែលថាមានសតូព្រៃច្រើនប្រភេទកំពុងតែប្រឈមនឹងការចាប់យកទៅលក់លើទីផ្សារនឹងនៅតាមភោជនិយដ្ឋាននាៗក្នុងក្រុងប៉ោយប៉ែតក្នុងខេត្តខាងលើនោះទៀតផងហើយទង្វើបែបនេះគេអត់ឃើញអស់លោកណាម្នាក់ចីត្តសឿងចេញមុខទៅទប់ស្កាត់ឡើយទើបធ្វើអោយមហារជនទូទៅនាំគ្នាឆ្ងល់ថាទំនងជាមន្ត្រីជំនាញបានលាបសការាក់ពី ក្រុមឈ្មួញទេដឹង។មានពពូជសតូលលកសតូពស់នឹងសតូព្រៃឯទៀតត្រូវឈ្មួញដាក់តាំងលក់លើទីផ្សារបែបអណាធីបតេយ្យហាក់ដូចជាគ្នានអ្វីកើតឡើងនោះឡើយទាំងនៅក្នុងហាងភោជនិយដ្ឋានតូចធំទាំងនៅលើទីផ្សារនៅប៉ោយប៉ែតនឹងផ្សារមួយចំនួនក្នុងខេត្តបន្ទាយមានជយ័ទៀតនោះដោយឡែកមហារជនសំណូមពរទៅដល់ថ្នាក់លើរបស់មេព្រៃមេតាជួយមើលនឹងមានវិធានការទប់ស្កាត់ផង។