​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ជន​ស​ង្ស​យ័​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បួន​នាក់​ទៅ​តុលាការ​

0

​ខេត្តកំពត​៖ បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ​ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បើក​ប្រតិបត្តិ​ការចុះ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​(​ការជួញដូរ​ថ្នាំញៀន​)​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត ។ លោក​វរៈសេនីយទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង​នឹង​ជា​ប្រធាន​មន្ទីរ​
​ស្រាវជ្រាវ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៥ នេះ​បាន​ដឹកនាំ​កំលាំង​មន្ត្រី​កងរាជអាវុធហត្ថ​ចុះបង្ក្រាប​សំបុក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង​នៅ​ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់​។ ក្នុងការ​ចុះបង្ក្រាប​សំបុក​ជួញដូរ​ថ្នាំញៀន​នេះ​កំលាំង​កងរាជអាវុធហត្ថ ខេត្ត​បាន​ចាប់​ឃាត់ខ្លួន​ជ​នស​ង្ស​យ័ ៤​នាក់​រួម​និង​វត្ថុតាង ជា​សម្ភារៈ​និង​ថ្នាំញៀន​បាន​មួយចំនួន នាំមក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​
​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ យោងតាម​ការពិនិត្យ​សាកសួរ​ពី​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវបាន​មន្ត្រី​កង​រាជ​អា​​វុ​ធ​ហត្ថ​នៃ​មន្ទីរ​ស្រាវជ្រាវ​ឲ្យIMG-20150704-WA0060 IMG-20150704-WA0059 IMG-20150704-WA0058 IMG-20150704-WA0057​ដឹងថាៈ ជ​នស​ង្ស​យ័​ទាំង​៤​នាក់​មានឈ្មោះ ទី​១- ហ៊ីម ថុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​មុខរបរ​កសិករ​)​មាន​ទីលំនៅ​កន្លែង​កើត​​ហេតុ​ខាងលើ​។ ទី​២- ឈ្មោះ ទន់ កាន់ ភេទ ប្រុស អាយុ​១៧​ឆ្នាំ (​មុខរបរ​កសិករ​)​មាន​ទីលំនៅ​ភូមិ​ទទឹម ឃុំ​ទទុង ស្រុក​ដងទង់​។ ទី​៣- ឈ្មោះ សឹង ចាន់​អេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មុខរបរ​កសិករ​)​មាន​ទីលំនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ល្អាង ស្រុក​ដងទង់​។ ទី​៤- ឈ្មោះ ឈូក គឹម​ស្រ៊ាង ភេទ​ប្រុស អាយុ​២៣ឆ្នាំ (​មុខរបរ​កសិករ​)​មាន​ទីលំនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ។ ចំណែក​វត្ថុតាង​ដែល​រឹបអូស​បាន​មាន​៖ ម៉ូតូ​០៣​គ្រឿង ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​០៦​កញ្ចប់​តូច ប្រដាប់​ជក់​មួយ​កំ​ប្លេ អាវុធ​ឆ្នៃ​មួយ​ដើម​និង​គ្រាប់កង់​មួយ​ប្រអប់ ដាវ​ឆ្នៃ​មួយ​ដើម ទូរ​សព្ទ័​ដៃ ១៧​គ្រឿង ថង់​ផ្លា​ស្ទិ​ច​សំរាប់​ច្រកថ្នាំ​មួយចំនួន ប្រាក់​
​រៀល​ចំនួន ៤៥•០០០០​រៀល ប្រាក់​ដុល្លា​ចំនួន​៥​ដុល្លា​។ ជ​នស​ង្ស​យ័​ទាំង​បួន​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំលិខិត​បញ្ជូន​ទៅកាន់​សាលាដំបូង​​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ សូមបញ្ជាក់ថាៈ ក្នុង​កិច្ចសហប្រតិបត្តិការ​រ​បស់​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ស្ថាប​ន័​តុលាការ​ខាងលើ ត្រូវបាន​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូទាំង​ខេត្ត​មានការ​អបអរសាទរ​យ៉ាងខ្លាំង ពីព្រោះ​បច្ចុប្បន្ន​គ្រឿងញៀន​កំពុង​វាយលុក​យ៉ាងខ្លាំង​តាំងពី​ទីក្រុង​រហូតដល់​ជនបទ​។​
ហើយ​គ្រឿងញៀន​បានធ្វើ​ឲ្យ​យុវ​វ​យ័​ជំនាន់​នេះ​មួយចំនួនធំ បាត់អស់​នូវ​សុជីវធម៌ លែង​ស្គាល់​នូវ​តម្លៃ​ខ្លួនឯង​ព្រមទាំង​មិនបាន​គិតពី​អនាគត​របស់ខ្លួន​ឡើ​​យ​៕