ខេត្តពោធិ៍សាត់ : នៅចុងសប្ដាហ៍ព្រឹងថ្ងៃសៅរ៍ទី០៤ ខែកក្ដដា ឆ្នាំ២០១៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលដឹកនាំដោយលោក ប៊ុង តាំងឡាយ បានសហការណ៍រួមគ្នាជួយកិច្ចការសង្គមបានយា៉ងច្រើនគួឲ្យមានមោទនភាពជាទីបំផុតសម្រាប់នាពេលបច្ចុប្បន្ននេះ។ ដោយបានរួមគ្នាទិញសម្ភារះនិងសៀវភៅធម៏ជូនដល់កងទ័ពវរលេខ(១៤១) ជាច្រើនច្បាប់រួមទាំងចូលបុណ្យសពដល់កងទ័ពដែលទទួលមរណះភាពដោយជំងឺក្បែរបន្ទាយនោះទៀត រូចហើយខាងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរ ខេត្តពោធិ៍សាត់នេះបាននាំគ្នាបន្ត ដំណើរយកទានព្រះវស្សាទៅប្រគេននៅវត្តភ្នំហែរផ្កាទៀត។
លោក ប៊ុង តាំងឡាយ ប្រធានសហភាពសហព័ន្ធយុវជានកម្ពុជាស្រុកក្រគរបានឲ្យដឹងថា ដំណាងក្រុមការងារយុវជនយើងទាំងអស់នៃភួមិឃុំក្នុងស្រុកក្រគរ ដោយមានការសំណួមពរពីបងៗកងទ័ព វរលេខ(១៤១) ចំនុះឲ្យកងពលតូចអន្តរាគមលេខ១៤ ដែលមានទីតាំងនៅចំនុចបាយឃ្លះ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសុំឲ្យក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាយើងក្នុងស្រុកក្រគរឧបត្ថមនៅសៀវធម៏ជូនដល់កងទ័ព ដើម្បីឲ្យពួកគេពេលទំនេរពីការងារកងទ័ពអានសៀវភៅធម៏នេះឲ្យបានដឹងខ្លះៗរបស់ព្រពុទ្ធសាសនាយើង និង កំុឲ្យ ពួកគេមានអំពើហឹងដល់អ្នកដទៃនិងក្រុមគ្រួសារផង។ ក្នុងនាមរូបលោកក៍ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ក្នុងស្រុកក្រគរ រួមទាំងលោក ហេង សុខគង ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តពោធ៍សាត់ បានសហការណ៍រួមគ្នាទិញសៀវភៅធម៏ចំនួន(៣១០)ក្បាលនិងសម្ភារះមួយចំនួនជូនដល់បងៗកងទ័ពតាមសំណូមពរនៅក្នុងវរ(១៤១)នាព្រឹកថ្ងៃទី០៤ ខែកក្ដដា នោះតែម្ដង។លោក ប៊ុង តាំងឡាយ បន្តថាក្រោយពីចែកជូនសៀវភៅធម៏ដល់បងៗកងទ័ពរូច យុវជនកម្ពុជាយើងក៍បានថវិកាគ្នាបានមួយចំនួនយកទៅឧបត្ថមជូនដល់គ្រួសារសពកងទ័ពម្នាក់ដែលនៅក្បែរបន្ទាយទាហានវរលេខ(១៤១) ដោយសាតែជនរងគ្រោះមានជំងឺក្នុងខ្លួន។ លោក តាំងឡាយ បានន្ថែមទៀយថា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរយើងក៍បានបន្តដំណើរនេះដោយនាំយកទានព្រះវស្សាទៅប្រគេនជូននៅ(វត្តភ្នំហែផ្កា) ដែលមានទីតាំងនៅក្នុងភួមិជាំគៀន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ។ជាមួយនិងដំណើររបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរនៅចុងសប្ដាហ៍ក្នុងកាចូលរួមជួយកិច្ចការក្នុងសង្គមបានយា៉ងច្រើននេះ ត្រូវបានខាងបងប្អូនកងទ័ពវរលេខ(១៤១)និងក្រុមគ្រួសារសពរបស់កងទ័ព ជាជនរងគ្រោះព្រមទាំងព្រះសង្ឃយាយជីតាជីដែលនៅ(វត្តភ្នំហែផ្កា) បានទទួលនិងសម្ដែងដោយក្ដីគោរពនិងត្រេកអរយា៉ងខ្លាំងចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរដែលបានយកចិត្តទុកដាក់ក្នុងការជួយទុក្ខលំបាករបស់សង្គមយើងផងដែរ។