ស្ទឹងត្រែង៖អភិបាលខេត្តស្ទឹងត្រែងដាក់បទបញ្ចាសាជាថ្មីម្តងទៀតឲ្យអាជ្ញាធរស្រុកផ្នែកជំនាញដីធ្លីនិងមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបែងចែក ទំនាស់ដីធ្លីទៅតាមស្ថានភាពរឿងឲ្យបានច្បាស់ ដោះស្រាយទៅតាមនិតិវិធិហើយរឿងពាក់ពន្ធ័និងតុលាការត្រូវបញ្ជូនឲ្យបានឆាប់។
ក្នុងកិច្ចប្រជុំដោះស្រាយរឿងបញ្ហាដីធ្លីនៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី០៣កក្កដាឆ្នាំ២០១៥លោកកុលសំអុលអភិបាលខេត្តមានប្រសាសន៏ដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុកនិងកំលាំងជំនាញចុះពិនិត្យបទល្មើសដីធ្លីជាក់ស្តែងនិងរកឲ្យឃើញអ្នកដែលញួសញង់និងយកទឺកប្រាក់ទៅបំពុលប្រជាពលរដ្ឋឲ្យប្រព្រឹត្តកាប់ព្រៃរានយកដីលក់ទិញបំផ្លាញធនធានធម្មជាតិខុសនិងសារាចរណែនាំរបស់រាជរដ្ឋាភិបាល។លោកអភិបាលខេត្តមានប្រសាសន៏បន្ថែមថា៖រឿងរ៉ាវដីធ្លីនេះអាជ្ញាធរគ្រប់ផ្នែកពាក់ពន្ធ័មិនអាចទុកជាការលេងសើចបានទេ ត្រូវតែប្រមូលសំណុំរឿង បញ្ជូនមកតុលាការដោះស្រាយតាមនិតិវិធី ឲ្យបានឆាប់បំផុតស្ទឹងត្រែងនេះភាគច្រើនកាន់កាប់ គ្មានលិខិតស្នាមអីទាំងអស់អត់មានទេអញ្ចឹង អត់មានសុវត្តិ ភាពទេផ្លូវច្បាប់ អញ្ចឹងអ្នកណាហ៊ានតែបានទៅ អ្នកប្រឹងចេះតែទៅរួចទៅ អ្នកណាស្លូតទៅប្រឹងចាញ់គេទៅ អញ្ចឹងទេខ្ញុំសុំឲ្យពង្រឹងតួនាទីភារកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលព្រៃឈើ របស់យើងតាមស្រុក តាមសង្កាត់ដើម្បីទប់ស្កាត់បទល្មើសនេះកុំឲ្យកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់យើង ដោយសហការជាមួយអាជ្ញាធរគ្រប់ផ្នែកដែលពាក់ព័ន្ធ នៅហ្នឹងដែនដីហ្នឹង ទី២គឺសុំសំណូមពរទៅព្រះរាជអាជ្ញាក៏ដូចជាប្រធានតុលាការវិញចំពោះការកាប់បំផ្លាញ រុករានក្នុងករណីដែលមាន បញ្ជីអាជ្ញាពីខណ្ឌ័រដ្ឋបាលព្រៃឈើ សូមមេត្តារួសរាន់អញ្ចឹងទេយើងត្រូវធ្វើឲ្យម៉ឹងម៉ាត់ ពីព្រោះករណីកើតឡើងរឿងនិមួយៗ ច្បាស់ជាទាមទារមិនចេះចប់ទេ អត់ចប់ទេមួយទៀតអាជ្ញាធរ ឬកងកំលាំងគ្រប់ប្រភេទដែលរំលោភ យកទ្រព្យអចលនៈវត្ថុ ក្នុងមណ្ឌលដែលយើងមានភារកិច្ច ទទួលខុសត្រូវការពារសណ្តាប់ធ្នាប់ មកធ្វើជារបស់ខ្លួន អាហ្នឹងសុទ្ធតែជាទោសដែរ អញ្ចឹងរឿងហ្នឹងប្រាកដប្រជាហើយថា មិនអាចធ្វើលេងសើចបានទេ ។លោក ឈៀង តុលា នាយខណ្ឌ័ រដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ថា ៖ ខណ្ឌ័រដ្ឋបាល បានចងក្រងសំណុំរឿងក្នុងឆ្នាំ ២០១៣រហូតដល់២០១៤ ក្រោយបញ្ចប់សកម្មភាពរវាសវែងដីធ្លីបស់ក្រុមយុវជនបានជាង២០០ករណី ត្រូវបានបញ្ជូនទៅតុលាការ តែការធ្វើចំណាត់ការរបស់តុលាការបានតែ៥ករណីតែប៉ុណ្ណោះ ។
លោកនាយខណ្ឌ័អះអាងថា៖ ក្នុងឆមាសទី១ឆ្នាំ ២០១៥នេះ កើតមានករណីរឿងដីធ្លីជាង ៥០ករណីបន្ថែមទៀតដែលមានបញ្ហា ប្រឈមពិបាកដោះស្រាយ ហើយនៅមានបញ្ហាប្រឈម ជាច្រើនទៀតដូចជានៅតំបន់អាងវារីអគ្គីសនីពីរបីថ្ងៃនេះ មានប្រជាពលរដ្ឋក៏ដូចជាលោកមេឃុំ នៅខាងស្រែគរនេះហាក់ដូចជានៅពីក្រោយខ្នងនៃបញ្ហា អញ្ចឹងសូមឲ្យ លោកខាងស្រុកសេសាន មេត្តាជួយបន្តបន្ថែមទៀតគឺ គាត់នាំគ្នាទៅទន្ទានដីសហគមន៍ដល់យើង ទៅឃាត់សួរនាំអីហូរហែរ គាត់ដូចជាចង់តបតនៅអំពើហឹង្សា។លោកសុវណ្ណពិសិដ្ឋអភិបាលរងស្រុកសេសានបានអះអាងថា៖ករណីខាងលើនេះលោកបានចុះទៅធ្វើការសម្របសម្រួលរួចមកហើយតែប្រជាពលរដ្ឋមួយចំនួននៅជជេសមិនស្តាប់ការណែនាំរបស់អាជ្ញាធរ។លោកបញ្ជាក់ថារឿងនេះសមត្ថកិច្ចនិងកំលាំងជំនាញកំពុងមានវិធានការតែលទ្ធផលយ៉ាងណានោះមិនទាន់ទទួលបាននៅឡើយទេ។សូមបញ្ជាក់ថា៖ករណីដីធ្លីនេះក្នុងឆ្នាំ២០១៣និងឆ្នាំ២០១៤ផ្នែកជំនាញបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តមានចំនួន២៥៧ករណីហើយក្នុងឆមាសទី១ឆ្នាំ២០១៥នេះមានចំនួន៥៨ករណីបន្ថែមទៀតដែលតុលាការខេត្តមិនទានមានចំណាត់ការនៅឡើយ។