ទាស់​គ្នា​រឿង​លេង​បាល់ទាត់​យុវ​សិស្ស​មា្ន​ក់រង​របួស​បែកក្បាល​ដេរ​២​ថ្នេរ យុវ​សិស្ស​ដៃដល់​ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​

0


ខេត្តកំពង់ឆ្នាំង​៖ យុវ​សិស្ស​រងគ្រោះ ម្នាក់​រងរបួស​បែកក្បាល​ដេរ​ចំនួន​២​ថ្នេរ និង​យុវ​សិស្ស​ម្នាក់ទៀត​ជា​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ក្រុង​កំពង់ឆ្នាំង ធ្វើ​ការចាប់​ឃាត់ខ្លួន ក្នុង​ជម្លោះ​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​មួយ បាន​កើតឡើង​នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិតក្នុង ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​ពួកគេ​មានទំនាស់​វាយ​គ្នា​ក្នុងពេល​លេង​បាល់​ក្នុង​វិទ្យាល័យ​។លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖​ជនសង្ស័យ ជា យុវ​សិស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​នោះ មានឈ្មោះ វ៉ាន់ សុ​បញ្ញា​វី អាយុ​១៧ ឆ្នាំ ជា សិស្ស​ថ្នាក់​ទី ១១ F មាន​ទីលំនៅ​ភូមិ​ទី​៨​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ ចំណែក​យុវ​សិស្ស​រងគ្រោះ​មាន​ឈ្មោះ ឈឺ​ន សុភ​ក្តី អាយុ ១៨ ឆ្នាំ រៀន​ថ្នាក់​ទី​១១ B មាន​ទីលំនៅ ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ទាំង​២​នាក់​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ដូចគ្នា​។​លោក​បា​នប​និយាយ​អោយដឹងទៀតថា​៖ មុនពេល​កើតហេតុ​មាន​សិស្ស​២​ក្រុម​លេង​បាល់ទាត់ នៅ​កន្លែង​ផ្សេងគ្នា តែ​ក្នុង​បរិវេណ​តារាង​បាល់ទាត់​DSC07443 DSC07442 DSC07438តែមួយ ពេលនោះ​ក៏​កើតមាន​ទំនាស់​គ្នា រវាង​យុវ​សិស្ស​រងគ្រោះ និង​សិស្ស​ផ្សេងទៀត ប៉ុន្តែ​ក្នុងពេលនោះ​យុវ​សិស្ស​ជា​ជនដៃដល់ បាន​ទៅ​ជួយ​មិត្ត​ភ័​ក្រ​ដែល​នៅក្នុង​ទំនាស់​នោះ ដោយបាន​យក​ខ្យែ​ក្រវ៉ាត់​ដែលមាន​ក្បាល​ដែក វាយ​ទៅលើ​សិស្ស​រងគ្រោះ​បណ្តាលអោយ​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន ភ្លាមៗ​នោះដែរ​គ្រូបង្រៀន​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​នគរបាល ទើប​សមត្ថកិច្ច​ចាប់ខ្លួន​យុវ​សិស្ស​ជា​ជនដៃដល់ ចំណែក​យុវ​សិស្ស​រងគ្រោះ​ត្រូវបាន​នាំមក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល​របួស ដោយ​ដេរ​ចំនួន​២​ថ្នេរ ។​ ​ចំពោះមុខ​សមត្ថកិច្ច​យុវ​សិស្ស​ជា​ជនដៃដល់​បាន​សារភាពថា​៖ ក្នុង​ទំនាស់​រឿង​លេង​បាល់​នោះ បើ​ខ្ញុំ​មិន​វ៉ៃ​គេ ក៏​គេ​វ៉ៃ​ខ្ញុំ​ដែរ ទើប​ខ្ញុំ​វ៉ៃ​គេ​មុន ដើម្បី​ការពារ​ខ្លួន​។ ទោះបី​បែបនេះ​ក្តី សមត្ថកិច្ច​នគរ បាល​ក្រុង​កំពង់ឆ្នាំង បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​បញ្ជូន​ខ្លួន​ជនដៃដល់​ទៅ​តុលាការខេត្ត សួរនាំ​បន្ត​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕