ខេត្តកំពង់ឆ្នាំង៖លោក ចាន់ ផល ប្រធានមន្ទីរប្រៃសនីយ៍ខេត្ត និងលោក ស្រី ឡុញពិសា អនុប្រធានប្រៃសនីយ៍ខេត្តនិងជាសមាជិកកាកបាទក្រហមខេត្ត រួមដំណើរដោយមន្ត្រីប្រៃសនីយ៍ខេត្តកំពង់ឆ្នាំងនិងស្រុកកំពង់ត្រឡាចនៅព្រឹកថៃ្ងទី៣ ខែកក្កដា ឆ្នាំ២០១៥ បានចុះសាកសួសុខទុក្ខនិងនាំយកអំណោយនិងថវិកាជូនលោក រស់ ផល្លា អាយុ៦១ឆ្នាំ មានជំងឺលើសឈាមមានទីលំនៅភូមិក្រឡាញ់ឃុំអូរឬស្សីនិងលោកប៉ែន ស៊ីណា អាយុ៧៨ឆ្នាំ ជរាពោះម៉ាយនៅភូមិត្រពាំងភ្នៅ ឃុំច្រេសស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងជាមន្ត្រីចូលនិវត្តន៍ ដែលជាអតីតមន្ត្រីការិយាល័យប្រៃសនីយ៍ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក ស្រី ឡុញពិសា សមាជិកកាកបាទក្រហមខេត្ត និងជាអនុប្រធានមន្ទីរប្រៃសនីយ៍ខេត្ត បានអោយដឹងថា៖អំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងដែលបានផ្តល់ជូនលោក ប៉ែន ស៊ីណាមាន អង្ករ៣០គីឡូក្រាមម៉ី១កេះ,ត្រីខ១០កំប៉ុងឃីត១កញ្ចប់(សារ៉ុង១,មុង១,ភួយ១,ក្រមារ១)អំណោយរបស់លោកស្រី មានទឹកដោះគោ,នំ,ស្ករសទឹកផ្លែឈើនិងថវិកាចំនួន៣០ម៉ឺនរៀលក្នុងនោះថវិកា របស់សមាគមក្រសួងប្រៃសនីយ៍ចំនួន២០ម៉ឺនរៀល និងថវិកាលោកស្រីផ្ទាល់ចំនួន១០ម៉ឺនរៀល។លោករស់ផល្លា ទទួលបានថវិកាចំនួន១០ម៉ឺនរៀល ក្នុងនោះថវិការបស់មន្ទីរប្រៃសនីយ៍ខេត្ត៥ម៉ឺនរៀល និងថវិកាលោកស្រី៥ម៉ឺនរៀលផងដែរ។
មានប្រសាសន៍ក្នុឱកាសនោះលោក ចាន់ ផល ប្រធានមន្ទីរប្រៃសនីយ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិតិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កន្លងមកសម្តេចនិងឯកឧត្តម តែងតែគិតគូរជានិច្ចនូវការលំបាកដល់ប្រជាជនគ្រប់រូបជាពិសេស មន្ត្រីចូលនិវត្តន៍ដែលបានបំពេញការងារដើម្បីបំរើប្រទេសជាតិកន្លងមកដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយអ្វីឡើយ។លោក ចាន់ ផល បានមានប្រសាសន៍បន្តទៀតថា៖ទោះបីអំណោយនិងថវិកានេះវាមិនគ្រប់តម្រូវការក៏ដោយតែវាបានជួយសំរួលនូវកាលំបាកបានរយៈផងដែរ។ លោកក៏បានផ្តាំផ្ញើសុំអោយលោក ប៉ែនស៊ីណា និងលោក រស់ ផល្លា ខិតខំថែទាំសុខភាពដោយរស់នៅស្អាតហូបស្អាតផឹកស្អាតកុំធ្វើអ្វីអោយលើសពីកំលាំងខ្លួននាំសុខភាពកាន់តែទ្រុឌទ្រោមថែមទៀត។ លោក ប៉ែន ស៊ីណា និងលោក រស់ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចកិតិ្តព្រឹទ្ធប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ឈួរ ច័ន្ទឌឿន សូមអោយសម្តេចនិងឯកឧត្តម មានសុខភាពល្អ ឈ្នះអស់មាសត្រូវគ្រប់ទិសទីនិងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ជួយជនរងគ្រោះបន្តទៀត៕