ឈូសឆាយ​ព្រៃ​លិច​ទឹក​រាប់សិប​ហិច​តា​វាតទី​យក​ដី​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​នៅ​ឃុំ​កំពង់​ឃ្លាំង​គ្មាន​អ្នក​បង្ក្រាប​

0

​ខេត្តសៀមរាប​៖ ព្រៃ​លិច​ទឹក​ដែលជា​ជុំ​រកត្រី​ពង​កូន​រាប់សិប​ហិច​តា​ត្រូវបាន​គេ​យក​ត្រាក់ទ័រ​ឈូសឆាយ​កំទេចចោល​វាទទី​យក​ដី​ជីក​ស្រះ​ចិ​ញ្ជឹ​ម​ត្រី​ឆ្តោរ​គ្មាន​អ្នក​អើពើ​សង្ស័យ​សមត្ថកិច្ច​ជុំនាញ​ជលផល​និង​អាជ្ញា​មូលដ្ឋាន​ព្រមទាំង​ស្រុក​ទទួលផល​ប្រ​យោ​ជ​។DSCN4837ព្រៃ​លិច​ទឹក​រា​បើ​សិប​ហិច​តា​ដែល​ត្រូវបាន​គេ​ឈូស​បំផ្លាញចោល​នេះ​ស្ថិតនៅ​ក្នុ​ភូមិ តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​និង​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​លោក ហោ ឡា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់​ឃ្លាំង​និង​លោក រឹម ស៊ុំ​ម​អុន​ជា​នាយផ្នែក​ជលផល​ដំ​ដែក​ទទួលបន្ទុក​រួម​។​
បើតាម​ប្រភព​ច្បាសការ​ពី​ឃុំ​កំពង់​ឃ្លាំង​បានអោយដឹងថា​ថ្មីៗ​នេះ​មាន​ក្រុម​អ្នកមាន​លុយ​និង​មានអំណាច​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង​បាន​យក​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​មក​ឈូសឆាយ​ព្រៃ​លិច​ទឹក​កំទេចចោល​រាបសិប​ហិច​តា​និង​យក​អិ​ច​ស្ការ​ជាច្រើន​គ្រឿង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​ដែលជា​បទល្មើស​ច្បាប់​ហាមឃាត់​។​
ប្រភព​ដដែល​បាន​បន្តថា​ការដែល​ក្រុម​អ្នកមាន​លុយ​និង​មានអំណាច​ហ៊ាន​ថ្លើមធំ​យក​ត្រាក់ទ័រ​មក​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹកជា​ច្រើន​ហិច​តា​បាន​ដោយ​រលូន​គឺមាន​ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ស្រុក​ពិសេស​សមត្ថកិច្ច​ជុំនាញ​ជលផល​កំពង់​ឃ្លាំង​រហូតដល់​ខ​ណ្ឌ័​រដ្ឋបាល​សៀមរាប​។​DSCN4832
ប្រព​ភ​ដដែល​បានបញ្ជាក់​ទៀតថា​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង​ទាំងមូល​ពោរពេញ​ទៅដោយ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​យ៉ាងច្រើន​លើសលប់​។​ក្នុងនោះ​មាន​ភូមិ​តា​ច្រនៀង ដែលមាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​រហូត​រាប់រយ​ស្រះ​។​
បើតាម​ព្រ​ភព​ពី​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោ​ដឹងថា​ក្រុម​ថៅកែ​អ្នកមាន​លុយ​និង​មានអំណាច​ទាំងនោះ​មាន​គំរោង​ឈូស​កំទេច​ព្រៃ​លិច​ទឹក​បន្តទៀត​គឺ​ពី​ទីតាំង​ចាស់​ដែល​ឈូស​រួចរាល់​ហើយ​នោះ​បន្ត​ឈូស​ព្រៃ​លិច​ទឹក​ឆ្ពៅ​ទៅ​ភូមិ​ផ្សារ​ឃ្លាំង​ក្រោម​ទៀត​បច្ចុប្បន្ន​អិ​ច​ស្ការ​កំពុង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​រៀងរាល់ថ្ងៃ​។​
ប្រភព​ដដែល​បាន​បន្តថា​នៅ​ចំណុច​ភូមិ​តា​ច្រនៀង​មានឈ្មោះ ហេង ជា​ជនជាតិ​វៀតណាម​ដែលជា​អ្នកជួញដូរ​កូន​ត្រី​ឆ្តោរ​រាប់រយ​តោន​មកពី​ប្រទេស​វៀតណាម​យកមក​លក់​ចែកចាយ​នៅ​ឃុំ​កំពង់​ឃ្លាំង​និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ខេត្តសៀមរាប​ពិសេស ឈ្មោះ ហេង​នេះ​ក៍មាន​ចិញ្ចឹម​ត្រី​ឆ្តោរ​រាបសិប​ស្រះ​ធំជាងគេ​ក្នុង​ឃុំ​កំពង់​ឃ្លាំង​ដែល​ក្នុង​មួយ​ស្រះៗ​រហូតដល់​១០​តោន​កូន​ត្រី​ឆ្តោរ​។DSCN4825
ទាក់ទិន​និង​បទល្មើស​ខាងលើ​លោក ហោ ឡា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់​ឃ្លាំង​មិនអាច​សុំ​កា​បំភ្លឺ​បានទេ​ជុំវិញ​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​រាប់​សិ​ម​ហិច​តា​នៅ​ក្នុងភូមិ តា​ច្រនៀង​និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​រាប់រយ​ដោយ​ទូរ​សព្ទ័​ចូល​ច្រើនដង​គ្មាន​អ្នកទទួល ចំណែក លោក រឹម ស៊ុំ​ម​អុន នាយផ្នែក​រដ្ឋបាល​ជល​ផល​ដំ​ដែក​ទទួលបន្ទុក​រួម​បានអោយដឹង​តាម​ទូរ​សព្ទ័​នា​រសៀល​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៥​ថា​លោក​មិន​បាប​ដឹង​នោះទេ​បើ​មាន​មែន​ចាំ​លោក​អោយកម្លាំង​ចុះទៅ​មើល​។​
ដោយឡែក​លោក ព្រិ​ន សា​វិ​ន នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​សៀមរាប មិនបាន​បំភ្លឺ​ជុំវិញ​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ខាងលើ​និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​នោះទេ ដោយ​លោក​លើក​ទូរ​សព្ទ័​ហើយ​និយាយ​យ៉ាងខ្លី​ថា​ខ្ញុំ​កំពុង​ជាប់រវល់​។DSCN4830
ចំណែក​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម​បានអោយដឹង​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០១៥​ថា​លោក​មិ​បានដឹង​នោះទេ​ព្រោះ​លោក​តែងតែ​អោ​យក​ម្លាំ​នគរបាល​មូលដ្ឋាន​ចុះ​ត្រួត​ពិត​មើល​រៀងរាល់​ស​ប្តា៏ ម្យ៉ាងទៀត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មានការ​ឈូសឆាយ​ព្រៃ​បន្តិច​ប​ន្ទួ​ច​នៅក្រោយ​ភូមិ​តា​ច្រនៀង​តែ​លោក​បានអោយ​សមត្ថកិច្ច​ទៅ​បញ្ឈប់​រួចរាល់​អស់ហើយ​។​រីឯ​ការចិញ្ចឹម​ត្រី​ឆ្តោ​រលោក​និង​អភិបាលខេត្ត​ទទួលបន្ទុក​តែងតែ​ចុះទៅ​ធ្វើការ​អោប​រុំ​ណែនាំ​បញ្ឈប់​ចិញ្ចឹម​ត្រី​ឆ្តោ​រហើយ​មក​ចិញ្ចឹម​ត្រី​អណ្តែង​និង​ប្រភេទ​ត្រី​ផ្សេងៗ​ទៀត​ដែល​ច្បាប់​មិន​ហាមឃាត់​។​
គួរបញ្ជាក់​ផងដែរ​ថា​ព្រៃ​លិច​ទឹក​រាប់សិប​ហិច​តា​នៅ​ភូមិ​តា​ច្រនៀង​រង​ការ​ឈូស​បំផ្លាញ​យ៉ាង​រង្គាល​រួចរាល​អស់ហើយ​ដែរ ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ពាក់​ព​ន្ធ័​។​ចំណែក​ការចិញ្ចឹម​ត្រី​ឆ្តោរ​ក៍មាន​ការកើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ធ្វេ​ដង​៕DSCN4822 ដោយ ខេង ឧ​ត្ត​ម