រថយន្ត​Ford Ranger បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ខ្ទេច​មួយ​កំណាត់ បណ្ដាល​ឱ្យ​បុរស​ម្នាក់​រង​របួសស្រាល​

​ភ្នំពេញ ៖ រថយន្ត Ford Ranger ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសស្រាល ហើយ​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ខូចខាត​តិចតួច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​២១​ខែ​

មេសា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលាបង្រៀន​បើកបរ​៧​មករា តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា រថយន្ត Ford Ranger ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-1323 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​កើតហេតុ (​មុខ​សាលាបង្រៀន​បើកបរ​៧​មករា​) ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1BJ-3442 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ម៉ូតូ​ខូចខាត​កំណាត់​មុខ​យ៉ាង​ដំណំ​ចំណែក​រថយន្ត​ខូចខាត​តិចតួច ចំណែក​អ្នកបើកបរ​រងរបួស​ស្រាល​។​
​ក្រោយពេល​កើតហេតុ ភាគី​ទាំងពីរ​បាន​ធ្វើ​ការសម្រួល​គ្នា​តែ​មិនត្រូវ ដូច្នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ខាងលើ​យក​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
1 2