​ ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​!​ព្រៃ​អង់​តែ​ន​គឺជា​ព្រៃ​ប្រវត្តិសាស្ត្រ ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មក​ ​ហើយ និង​មាន​ផ្ទៃដី​សរុប​ទំហំ ៣១៤១៦ ហិតា ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រយៀរ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​សន្ទុក និង​ស្រុក​សណ្តាន់

0

ខេត្តកំពង់ធំ​!​បច្ចុប្បន្ន​កំពុងតែ​រង​នូវ​ការកាប់​បំផ្លិចបំផ្លាញ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដោមាន​ឈ្មួញ រួម​ជា​​មួយ​និង​មន្ត្រីរាជការ​អ្នកមានអំណាច​នៅ​ពីក្រោយ​ខ្នង​រងចាំ​ទទួល​ទិញ​នៅពេលណា​ដែល​គេ​កាប់​រាន​បាន និង​ដុតបំផ្លាញ​រួច​!​ចំណែក​ចំនុច​ដែល​កំពុងតែ​កាប់​បំផ្លិចបំផ្លាញ​ខ្លាំងជាងគេ​គឺ​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ក្នុងស្រុក​សណ្តាន់ ក្នុង​តំបន់​ព្រៃ​អង់​តែ​ន​នេះដែរ ក៏មាន​ផ្ទៃដី​១​ចំនួន​ជា​របស់​
​លោក​អនុ​សេនី​យ៏​ឯក ជា ផល ឋានៈ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ទំរីង​ផងដែរ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​!​ ​ទំនួញព្រៃអង់តែន.mpg
​ ​លោក ហូ គឹម​ឆេង នាយ សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ប្រាប់ថា​!​ចំពោះ​ករណី​ខាងលើ​កំលាំង​របស់ លោក​បាន​ចុះ​ធ្វើការ និង​ចងក្រង​សំនុំរឿង​បានជា​ច្រើន​ករណី​មកហើយ បញ្ជូនទៅ​តុលាការខេត្ត ក្នុងនោះ​ក៏ មាន​ផ្ទៃដី​ប្រហែលជា​៧​ទៅ​៨​ហិតា ជា​របស់លោក​អនុ​សេនី​យ៏​ឯក ជា ផល ឋានៈ​មេបញ្ជាការរង​កង​រាជ​អាវុធ​
​ហត្ថ​ទំរីង​ផងដែរ​!​លោក​អនុ​សេនី​យ៏​ឯក ជា ផល ឋានៈ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ទំរីង​ប្រាប់ថា​ដី​លើ​20150625_153503
​ខាង​នេះ លោ​បាន​ទិញ​ពី​គេ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​!​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ លោក សៅ វណ្ណ​នី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ មិនអាច​សុំ​ការបំភ្លឺ​បានទេ​!​ដោយសារ​ឃើញ​លេខ​ទូរស័ព្ទ​របស់​អ្នក​សារ ព័ត៌មាន​ខ​ល​ចូល លោក​មិន​ទទួល​តែម្តង​!
​ ​លោក តឹ​ប ញាតា នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ប្រាប់ថា​!​ចំពោះ​បញ្ហា​ព្រៃ​អង់​តែ​ន​នេះ​គឺជា​ព្រៃ​​ដែល​រាជរដ្ឋាភិបាល​ជប៉ុន ក្រោម​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើតជា​ស្ថា​នី​យ៏​អង្កេត​ស្រាវ ជ្រាវ​ពី​វដ្ត​ចរន្តទឹក​នៅ​តំបន់​ទី​ជំរាល​ក្នុងប្រទេស​កម្ពុជា អាស៊ី​-​មូសុង​!​យើង​ក៏បាន​បង្កើត​សហគម​ន៏​សហការ​20150625_153456
​គ្នា​ជាមួយ​អាជ្ញាធរ​និង​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ចុះ​ល្បាត​ក្នុង​ម៉ូតូ​១​គ្រឿង​២០$​ក្នុង​ថ្ងៃ​និង​មាន​ប្រាក់ខែ​ជាង​១០០$ ទៅ​២០០$ ក្នុង​១​ខែ​!​ហើយ​ព្រៃ​អង់​តែ​ន​កំពុងតែ​រៀបចំ​អនុ​ក្រិ​ដ្ឋ​គម្រោង​រេ​ត​បូក កាត់បន្ថយ​ការ​​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បណ្តាលមកពី​ការ​រិច​រិល​ព្រៃឈើ​!​ចំណែក​ករណី​ចូល​កាប់​រាន​ដីព្រៃ​នោះ​កំលាំង​របស់​យើង​កម្រ​និង​ចាប់បាន​ជនសង្ស័យ​ណាស់​មូលហេតុ​ពួកគាត់​មាន​អាវុធ​ក្នុង​ដៃ មិន​ឲ្យ​ចាប់ខ្លួន​នោះទេ​!គឺ​មានតែ​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ទេ​!​រីឯ​អ្នក​ចូក​ទៅ​កាប់​ទន្ទ្រាន​និង​អ្នក​ចាំ​ទទួល​ទិញ​ដីព្រៃ​អង់​តែ​ន​សុទ្ធតែ​ខុសច្បាប់​គឺ​មានទោស​ដូចគ្នា​!​រឿងនេះ​លោក​និង​រាយ​ការ​ណ៏​ជូនទៅ​ឯកឧត្តម​អភិបាលខេត្ត​!
​ ​ចំណែក​ប្រជាពលរដ្ឋ​នាំ​គ្នាំ​និយាយ​រិះគន់ថា ព្រៃឈើ​នៅក្នុង​ទឹកដី​ស្រុក​សណ្តាន់ បើ​ទុក លោក សៅ20150625_153111
​វណ្ណ​នី នាយផ្នែក​រដ្ឋបាល​ព្រ​ឈើ​សណ្តាន់ លោក ចាន់ មុន្នីនាថ នាយ​សង្កាត់​ព្រៃឈើ​សណ្តាន់ និង​លោក ហ៊ូ គឹម​ឆេង នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ទំ​តទៅទៀត​!​នោះ​ព្រៃឈើ​ដែល​នៅ​សេសសល់ ច្បាស់​ជា​នឹងត្រូវរ​​លាយ​គ្មាន​សល់​ជាក់​ជាមិនខាន​ឡើយ​!​ពួកគាត់​សំនូមពរ​ដល់​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់​និង​នេសាទ មេត្តា​​មាន​វិធានការ​ជាមួយ​លោក​ទាំង​៣​នេះ​ផង ដើម្បី​ការពារ​ព្រៃឈើ ដែល​នៅ​សេសសល់​!​ ​