​គណៈបក្ស​ក្រុង​កំពង់ឆ្នាំង​ប្រារព្ធ​មិ​ទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​

0

​ខេត្តកំពង់ឆ្នាំង ៖ មិ​ទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​គណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់ឆ្នាំង ប្រារ​ព​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ខេត្តកំពង់ឆ្នាំង ដោយ​សមាជិក សមាជិកា ដែល​មកពី​គ្រប់​សង្កាត់​ក្នុង​ក្រុង​កំពង់ឆ្នាំង​អញ្ជើញ​ចូលរួម ក្រោម​អធិបតីភាព​លោកជំទាវ ជូ​ ​ប៊ុន​អេង​ ​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្តកំពង់ឆ្នាំង​និង​ជា​ប្រធាន​ការងារ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​គណបក្ស​ថ្នាក់​ខេត្ត ក្រុង សង្កាត់​ចំនួន​៥៥៤​នាក់​ ​។​S3030006
​ ​ឯកឧត្តម ហ៊ី ណាត ក្រុមការងារ​ថ្នាក់​ខេត្ត​និង​ជា​អនុប្រធាន​ចុះជួយ​ក្រុង​កំពង់ឆ្នាំង​បាន​ឡើង​អាន​នូវ សន្ទរកថា សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​អង្គ​មី​ទិ្ទ​ញ​
​ដោយ​គូសបញ្ជាក់ថា​៖ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥​នេះ ជា​ទិវា​គំរប់​ខួប​៦៤​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​គ្រា​ដំបូង​មាន​ឈ្មោះថា « គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ » នឹង​បាន​ដឹកនាំ​តស៊ូ​រំដោះជាតិ​ពី​ពួក​អាណានិគមនិយម​បារាំង ដណ្តើមបាន​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​យើង​។​
​ ​ការជួប​ជុំគ្នា​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​យុទ្ធជន យុទ្ធ​នារី និង​អ្នកស្នេហាជាតិ​ខ្មែរ​នៅ​គ្រប់​ជំនាន់ ដែល​បាន​តស៊ូ​យ៉ាង​ប្តូរផ្តាច់ ហ៊ាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់​និង​អាយុជីវិត ប្រកបដោយ​វីរភាព​ដ៏​ខ្ពស់ និង​អង់អាច​ក្លាហាន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជាជន​។​ក្នុង​រយៈពេល​៣៦​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ​៧ ខែមករា ឆ្នាំ​១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពុះពារ​ឆ្លងកាត់​ការលំបាក​គ្រប់បែបយ៉ាង​ការពារ​និង​កសាង​តាំងពី​បាតដៃ​ទទេ និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ដោយបាន​បង្កើត​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន ប្រែក្លាយ​ពី​ទឹកដី​មួយ​ធ្លាប់​ពី​គំនរ​ផេះផង់​និង​មាន​សង្គ្រាមរ៉ាំរ៉ៃ​ ​មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត មកជា​ទឹកដី​មាន​សន្តិភាព ស្ថេ​ភាព និង​មានការ​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​។​S3030007
​គណបក្ស​ប្រជាជន​កម្ពុជា​គាំ ទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល នីតិកាល​ទី​៥​នៃ​រដ្ឋសភា និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​កម្ពុជា ការពង្រឹង​សមត្ថភាព អភិបាលកិច្ច នៃ​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​កែទម្រង់​ប្រព័ន្ធ​ប្រាក់បៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រាក់​ឈ្នួល​របស់​កម្មករ និយោជិត អោយទទួល​បាន​ខ្ពស់​សមរម្យ​មាន​ជីវភាព​រស់នៅ​ប្រសើរ​ឡើងជា​បន្តបន្ទាប់ ដោយ​ផ្អែក​តាម​កំណើន​សេដ្ឋកិច្ចជាតិ​។S3030009
​ ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​ត្តិ​ការ​យ៉ាង​ស្មោះស្ម័គ្រ​ជាមួយ គ្រប់​គណបក្ស​ន​យោ​បា​​យ​អ្នកស្នេហាជាតិ​ក្នុងសង្គម ពូន​ផ្តុំ​ទៅជា​ចលនា​រួម​នៃ​ការកសាង អភិវឌ្ឍន៍ និង​ការពារ​មាតុភូមិ​កម្ពុជា​។​តែ​ប្រ ឆាំង​ដាច់ខាត ចំពោះ​គណបក្ស​ណា​ដែល​ប៉ុង​ប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន​កម្ពុជា​។​
​ ​នៅក្នុង​ពិធី​នេះដែរ​លោក ហ៊ីង ភ័ព្វ​មិនា តំណាងអោយ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់ឆ្នាំង បានធ្វើការ​ចាប់អារម្មណ៍​ថា​៖ ក្រោយពី​បាន​ក្តាប់​និង​សិក្សា​ស្រាវជ្រាវ​យល់បាន​ច្បាស់លាស់​អំពី​ប្រវត្តិ​ដឹកនាំ​តស៊ូ​ដ៏​ល្អ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ដែលមាន​គុណបំណាច់​ចំពោះ​ជាតិ​មាតុភូមិ​មិនអាច​កាត់ថ្លៃ​បាន​កន្លងមក យើងខ្ញុំ​ជា​សមាជិក​យុវជន​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង សូម​ធ្វើ​ការប្តេជ្ញាចិត្តថា ប្តេជ្ញា​ពង្រឹង​សា ម​គ្គី​ភាព ឯកភាព​ផ្ទៃក្នុង​បក្ស​អោយបាន​រឹងមាំ ជឿជាក់​និង​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥​ដឹកនាំ​ដោយ​សម្តេច ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ការពារ​ពង្រឹងពង្រីក​សមិទ្ធផល ០៧​មក​រាជា​រៀងរហូត ដើម្បី​កសាង​អនាគត​របស់​មាតុភូមិ​កម្ពុជា និង​ប្រជាជន អោយបាន​សំបូរ​សប្បាយ​រុងរឿង​៕S3030010 S3030012 11665609_1622523188027518_9157182663333976549_n