ខេត្តកំពង់ឆ្នាំង ៖នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង នៅសាលាក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៥ តំណាងប្រជាពលរដ្ឋ សហគម និងថ្នាក់ភូមិក្នុងសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង បានលើកឡើង នូវបញ្ហា១ចំនួន ដែលបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានជួបប្រទះ ជូនអង្គវរទិការ ធ្វើការដោះស្រាយ ក្នុងនោះមានការងារបរិស្ថាន គ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើង និងការយឺតយ៉ាវក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋជាប្រធានបទដ៏សំខាន់ ព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលបច្ចុប្បន្ននេះ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះតំណាងប្រជាពលរដ្ឋគ្រប់ភូមិក្នុងសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំងបានលើកឡើងថា៖សមត្ថកិច្ចនិងអាជ្ញាធរដូចជាមិនទាន់អនុវត្តបាននៅឡើយដូចជានៅមានចន្លោះប្រហោងជាច្រើនក្នុងការអនុវត្ត។ កត្តាសំខាន់គឺការចាក់សំរាមគ្មានសណ្តាប់ធ្នាប់ និងរថយន្តដឹកដីមិនគ្របធ្លាក់ពេញផ្លូ វធ្វើអោយទីក្រុងគ្មានសោភ័ណ្ឌភាព,បញ្ហាគ្រឿងញៀនឃើញតែចាប់លែងៗ នៅមិនទាន់គ្រប់គ្រងបាននៅឡើយ ហើយគ្រឿងញៀនចាប់បានមិនដែលឃើញកំទេចចោលនៅឡើយ ,បញ្ហាក្មេងទំនើងនៅតែបង្កអស្ថេរភាពក្នុងសាលាទីសាធារណៈធ្វើអោយមានអសន្តិសុខក្នុងសង្គម, ការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើសំបុត្រកំណើត និងសេវាផ្សេងៗទៀតរបស់សង្កាត់និងច្រកចេញចូលរបស់ក្រុង នៅមានការយឺតយ៉ាវអនុវត្តមិនទាន់បានតាមច្បាប់នៅឡើយ និងបញ្ហាល្បែងស៊ីសងមាននៅក្នុងផ្សារលើ ដូចជាបៀរជាពិសេសល្បែងកន្ទុយលេខគ្មានសមត្ថកិច្ចនិងអាជ្ញាធរបង្ក្រាបបាននៅឡើយ។ ក្រៅពីបញ្ហាខាងលើតំណាងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងសំណូមពរអោយអាជ្ញាធរជួយជួសជុលផ្លូវលំក្នុងក្រុងនិងដាក់ប្រព័ន្ធលូអោយត្រូវតាមបច្ចេកទេសទើបវាមិនឆាប់ខូចផ្លូវ។
ឆ្លើយតបនឹងបញ្ហានេះ លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង និងលោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា៖ រាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងនេះ អាជ្ញាធរនិងសមត្ថកិច្ចបាន និងកំពុងមានវិធានការដោះស្រាយបាន៧០
ភាគរយហើយ យើងនិងខិតខំសហការជាមួយសមត្ថកិច្ចការិយាល័យនិងមន្ទីរជំនាញលប់បំបាត់ និងប្តេជ្ញាអនវត្តអោយបានតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅថៃ្ងនេះ។ លោកប្រធានក្រុមប្រឹក្សាក្រុង និងលោកអភិបាលក្រុងក៏បានបញ្ជាក់បន្តទៀតថា៖ចំពោះសំណូមពរសុំជួសជុលផ្លូវលំនិងដាក់លូក្នុងក្រុងកំពង់ឆ្នាំងវាជាការទទួលខុសត្រូវអភិវឌ្ឍន៍របស់សង្កាត់នីមួយៗសំខាន់គឺសង្កាត់នីមួយៗពេលចាប់ផ្តើមកសាងផែនការសកម្មភាពត្រូវដាក់គំរោងនេះជាគំរោងជាអទិភាពមុនគេដើម្បីសុំការគាំទ្រពីមន្ទីរជំនាញនិងខេត្ត។
លោក ឡុង សាងៀម និងលោកហៃមនោរម្យ បានទទួលយកការសំណូមពររបស់បងប្អូនតំណាងប្រជាពលរដ្ឋទាំងអស់ដែល បានលើកឡើងនាពេលនេះ ហើយលោក នឹងជួយជំរុញអោយសមត្ថកិច្ច,ការិយាល័យជំនាញពាក់ព័ន្ធក្នុងក្រុង និងសង្កាត់ ដោះស្រាយជូនប្រជាពលរដ្ឋអោយបានឆាប់និងទាន់ពេលវាលានូវអ្វីដែល
អាចធ្វើទៅបានមុនគេ ដើម្បីពង្រឹងអោយបាននូវភូមិ សង្កាត់មានសុវត្ថិភាពចាប់ពីពេលនេះតទៅ។
លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលក្រុង បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋថ្នាក់ភូមិសង្កាត់ ដើម្បីអោយមូលដ្ឋានអភិវឌ្ឍន៍ទៅបាន និងភូមិសង្កាត់មានសុវត្ថិភាពទៅបាន លុះត្រាណាតែប្រជាពលរដ្ឋគ្រប់រូប ដែលរស់នៅក្នុងសង្គមជាមួយគ្នា ត្រូវចូលរួមនិងជួយសហការជាមួយ នឹងសមត្ថកិច្ចមូលដ្ឋានផងដែរទើបធ្វើអោយការងារទាំងអស់នេះធ្វើទៅបានដោយរលូន ហើយនាំគ្នាជួយកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធចតុកោ ណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ៕



































