លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយ​មា​ជ័យ​បាន​ជួប​សំណេះសំណាល​និង​នគ​បាល​នៅតាម​ជនបទ និង​ចែក​អំណោយ​ដល់​អ្នកក្រ​

0

​បន្ទាយ​មា​ជ័យ នៅ​ល្ងាច​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៥​នោះ​នៅ​ភូមិ​ថ្ម​ដប់ ឃុំ​សំបួ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​ជាច្រើន​នាក់​បាន​ចុះទៅ​ជួប​សំណេះសំណាល​សួ​សុខទុក្ខ​និង​នាំយក​អំណោយ​ទៅជូន​នគ​បាល​នៅតាម​ជនបទនិង​ក៏បាន​យក​អំណោយ​ទៅជូន​អ្នកក្រីក្រ​រស់នៅ​តាម​ជនបទ​ផង​ដែលជា​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​។​លោក​អាត់​ខែម​បាន​និយាយថា​ក្រុមការងារ​របស់​នគ​បាល​ទាំងអស់​ក្រៅពី​ការងារ​ថែរក្សា​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​និង​ការពារជាតិ​មាត់​ភូមិ​ផង​ក៏​នៅមាន​ការងារ​image (2)មួយទៀត​គឺ​ចុះជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ធម្មជាតិ​ដូចជា​ជួប​ព្យុះ​កំណាច​ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ ជួប​និង​គ្រោះទឹកជំនន់​ជាដើម​។​លោក​អាត់​ខែម​បាន​បន្តទៀតថា​កន្លងមក​ក្រុមការងា​នគ​បាល​របស់លោក​ដែល​ដឹកនាំ​ដោយ​លោក​ផ្ទាល់​តែងតែ​ចុះទៅ​សួ​សុខទុក្ខ​និង​យក​អំណោយ​ទៅ​ចែកជូន​សមាជិក​នគ​បាល​នៅតាម​ជនបទ​ជាពិសេស​លោក​បាន​យក​អំណោយ​ទៅ​ចែកជូន​អ្នកក្រ​ក្រ​ដែល​រស់​នៅតាម​ជនបទ​ដោយ​ផ្ទាល់ដៃ​ជាក់ស្តែង​ថ្មីៗ​នេះ​លោក​បាន​ចុះទៅ​សួ​សុខទុក្ខ​នគ​បាល​ក្រោម​ឱ​វ៉ាត​និង​អ្នកក្រីក្រ​បំ​ផុ​ក​រស់នៅ​ភូមិ​ថ្ម​ដប់ ឃុំ​សំបួរ ស្រុក​មង្គល​បូរី​និង​បាន​យក​អំណោយ​ទៅ​ចែកជូន​ដោយ​ផ្ទាល់ដៃ​ទៀតផង​។​លោក​ក៏បាន​ផ្តាំផ្ញើ​និង​ការ​សួរ​ទុក្ខimage​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ក្នុង​មូលដ្ឋាន​និង​បាន​ជំរុញ​ឲ្យ​នគ​បាល​នៅតាម​មូលដ្ឋាន​ទាំងអស់​ត្រូវ​បង្កើន​ការជឿទុកចិត្ត​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​។​លោក​អាត់​ខែម​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រធាន​បក្ស​តាម​ភូមិ​ឃុំ ត្រូវ​បន្ត​យកចិត្ត​ទុក​កាន់តែខ្លាំង​ឡើង​និង​ត្រូវ​បន្ត​តាមដាន​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បាន​ជួបប្រទះ​និង​ត្រូវ​រាយ​ការ​ណ៏​ជូន​ថ្នាក់ដឹកនាំ​ភ្លាមៗ​ធ្វើការ​ដោះស្រាយ​ជូន​គាត់​៕image (1)