ពលករ​ខ្មែរ​៣​នាក់​ធ្វើការ​រោងចក្រ​គីមី​នៅ​ប្រទេស​ថៃ​ផ្ទុះ​រោងចក្រ​ស្លាប់​៣​នាក់​

0

​ខេត្តបន្ទាយមានជ័យ​
​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣​នាក់​ទៅធ្វើ​ការ​នៅក្នុង​រោងចក្រ​គីមី​នៅ​ប្រទេស​ថៃ​នៅក្នុង​រោងចក្រ​បាន​ជួប​គ្រោះថ្នាក់​ផ្ទុះ​សារធាតុ​គីមី​បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣​នាក់​ស្លាប់​យ៉ាង​អាណោច​អធម៍​នៅក្នុង​គ្រោះថ្នាក់​ផ្ទុះ​រោងចក្រ​នៅក្នុង​ប្រទេស​ថៃ​នោះ​។ ហេតុការណ៍​ផ្ទុះ​នៅក្នុង​រោងចក្រ​គីមី​នោះ​នៅវេលា​ម៉ោង​៣​ល្ងាច ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​ភូមិ​ថាប់​ធាង ឃុំ​ថាប់​ឆាង ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទបូរី​ប្រទេស​ថៃ​។​ស​មិត្ត​កិច្ច​បាន​និយាយថា​ជនរងគ្រោះ​ជា​ពលក​រ​ខ្មែរ​ស្លាប់​នោះ​មានឈ្មោះ ១​លោក​យោន​សា​ប្រុស​អាយុ​២៨​ឆ្នាំ​២​ឈ្មោះ​កញ្ញា​យោន​image (2)សៅ​អាយុ​២០​ឆ្នាំ​សព​២​នាក់​នេះ​ត្រូវជា​បងប្អូន​បង្កើត​និង​គ្នា​៣​ឈ្មោះ​លោកស្រី​សៀក​សព​ទាំង​៣​នាក់​មិនទាន់​ដឹងថា​រស់នៅ​ភូមិ​ណា ឃុំ ស្រុក ខេត្ត​ណា​នោះទេ​។​មកដល់ពេលនេះ​ខាង​ភាគី​ថៃ​កំពុង​ទំនាក់ទំនង​ជាមួយ​កុងស៊ុល​កម្ពុជា​ដើម្បី​បញ្ជូន​សព​កល​ករ​ខ្មែរ​ទាំង​៣​នាក់​នោះមក​ស្រុកកំណើត​វិញ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕image image (1)