ខេត្តបន្ទាយមានជ័យ
កំលាំនគបាលក្រុងសិរីសោភ័ណបានធ្វើការចុះបង្ក្រាបនិងឈានដល់ឃាត់ខ្លួនក្មេងស្ទាវបានចំនួន៥នាក់ជាមួយនឹងថ្នាំញៀន៣ថង់តូចនិងកាំភ្លើងវែង១ដើមក្រោយពេលកម្លាំងនគរបាលក្រុងសិរីសោភ័ណបានចុះល្បាតនៅតាមគោលដៅនៅពេលយប់ថ្ងៃទី៤កក្កដា២០១៥ក្នុងនៅក្នុងសង្កាត់ពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះសមត្ថកិច្ចបានដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៣ថងតូច និងវត្ថុតាងកាំភ្លើងវែង១ដើម។លោកវរះសេនីយ៍ត្រីសីុវសុជាតិអធិការក្រុងសិរីសោភ័ណបានឱ្យដឹងថាក្រៅពីគ្រឿងញៀននគបាលក៏បានរកឃើញកាំភ្លើងវែង១ដើមគ្មានបង់ប្រភេទAK៤៧ទូរស័ព្ទ៤គ្រឿងជញ្ជីងថ្លឹង
គ្រឿងញៀន១ ដែកកេះ៤ បំពង់បឺតថងសម្រាប់ច្រកគ្រឿងញៀននៅទីតាំងរបស់ពួកគេតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណំរឿង បញ្ជូនជនសង្ស័យទាំង៥នាក់ទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ចំពោះចំណែកវត្ថុតាងកាំភ្លើងវែង១ដើមនោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម ៕



































