​ទាស់​គ្នា​រឿង​លុយ​១០០​ដុល្លា​នៅ​កន្លែង​ជល់​មាន់ ជនរងគ្រោះ​ប្តឹងទៅ​ប៉េ​អ៊ឹម​ទាមទារ​ជម្ងឺ​ចិត្ត​២​ម៉ឺន​ដុល្លារ​

0

​ខេត្តសៀមរាប​៖ ករណី​ឈ្លោះប្រកែក​គ្នា​នៅ​កន្លែង​ជល់​មាន់រឿង​លុយ​១០០​ដុល្លារ​សោះ​ក្លាយជា​ទំនាស់​ធំដុំ​រហូត​មានការ​ប្តឹងផ្តល់​គ្នា​ទៅដល់​ប៉េ​អ៊ឹម​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍ ក្នុងនោះ​ជនរងគ្រោះ​ទាមទារ​សង​ជម្ងឺ​ចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ ដោយ​ចោទប្រកាន់ថា ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ម្នាក់​ដែលជា​អ្នកលេង​ដូចគ្នា​នោះ បាន​វាយតប់​មកលើ​រូប​ខ្លួន​។​
ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៤.​និង​០០​នាទី​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​បរិវេណ​ភូមិ​វប្បធម៌ ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​  ។​11694815_1468638556764262_116541986161767623_n
តាម​ការរៀប​រាប់រប​ស់ លោក ជី ប៊ុន​ណា​រ៉ា រស់នៅ​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ដែលជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា លោក អនុសេនីយ៍ទោ គា ប៊ុនឡុង លេង​ចាញ់​ខ្លួន ២០០​ដុល្លា ហើយ​បាន​សង​លោក​១០០​ដុល្លារ នៅសល់​១០០​ដុល្លារ​ទៀត ហើយ​ឲ្យ​ទៅ​ទារ​ពី​លោក យិន ថាវ ដែលជា​អ្នកលេង​ដូចគ្នា តែ​លោក យិន ថាវ មិន​ព្រម​ឲ្យ ដោយសារតែ​លោក ប្រកាន់​ថា លេង​ជាមួយ​អ្នកណា គឺ​អ្នកនោះ​សង មិនមែន​ទៅ​កាត់កង​ជាមួយ​អ្នកផ្សេង​ទេ តែ​លោក គា ប៊ុនឡុង មិន​ព្រម​សង លោក​ក៏​តាម​អង្វរ ដល់​ចូលក្នុង​ឡាន តែ​ត្រូវបាន​លោក​និយាយថា មាន​លុយ​ប៉ុណ្ណឹង ដែរ​ម្តេច​បាន​លេង​ថោក​ម្លេះ ក្រោយមក​លោក គា ប៊ុនឡុង បាន​វាយ​ចំ ក្បាល​ផ្នែក​ខាងក្រោយ ហើយ​អា​មេ​ផ្ជ​ង់​គំរាម ថែមទាំង​និយាយថា ហែង​កុំ​ភ្លើ​ជាមួយ​អញ​វើ​យ ហើយក៏​បើកឡាន​បាត់ទៅ​។ ក្រោយមក​លោក​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​ទាមទារ សងជំងឺចិត្ត​ចំនួន ២​ម៉ឺន​ដុល្លា​។​IMG_0161 IMG_0163
ចំណែក​លោក អនុសេនីយ៍ទោ​ ​គា ប៊ុនឡុង បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃទី​០៥​ខែកក្កដា​នេះ​ថា ករណីនេះ​ពិតជា​មានទំនាស់​ជាមួយ​លោក ជី ប៊ុណ្ណា​រ៉ា នោះ​មែន តែ​លោក​មិនបាន​វាយតប់​ឬ​ភ្ជង់​កាំភ្លើង​ទៅលើ​ជី ប៊ុណ្ណា​រ៉ា​នោះទេ ដោយ​គ្រាន់​ច្រាន​ចេញពី​មុខ​ឡាន ព្រោះ ជី ប៊ុណ្ណា​រ៉ា នេះ​បាន​មកឈរ​ពីមុខ​ឡាន​។​លោក​បន្តថា ករណី​ដែលមាន​ការកើតឡើង​នេះ​ឲ្យ​លោក​ទៅ​ស្បថស្បែរ​នៅទីណា​ក៏បាន​ដែរ​។​
ជុំវិញ​ករណី​ខាងលើ​នោះដែរ​លោក​អនុសេនីយឯក អ៊ុយ ច​យ នាយការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ចំពោះ​ករណី​រឿង​
​បណ្តឹង​រវាង​អ្នកលេង​ជល់​មាន់នៅ​ភូមិ​វប្បធម៌​ឈ្លោះប្រកែក​គ្នា​នោះ ត្រូវបាន​កម្លាំង​ជំនាញ​
​របស់​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
​គួរកត់សម្គាល់​ផងដែរ​ថា ល្បែង​បញ្ជល់មាន់​នៅក្នុង​ខេត្តសៀមរាប​ត្រូវបាន​គេ​សង្កេតឃើញថា មាន​សកម្មភាព​រីក​រា​ល​ដាល​ស្ទើ​គ្រប់ទិសទី​នៃ​ខេត្តសៀមរាប ដោយ​គ្រាន់តែ​ពួកគេ​នាំគ្នា​លេង​ដូរ​ទីតាំង​រាល់ថ្ងៃ ធ្វើ​ឲ្យ​សមត្ថកិច្ច​មួយចំនួន​មានការ​ពិបាក​ក្នុងការ​តាមដាន​និង​ចុះបង្ក្រាប ដូច្នេះហើយ​បន្ទាប់ពី​ករណី​ជាក់ស្តែង​នេះ​កើតឡើង​រួច គេ​សង្ឃឹមថា ស្នងការ​នគរបាល​ខេត្ត​,​ប៉េ​អ៊ឹម​ខេត្ត និង​ជាពិសេស លោក​អភិបាលខេត្ត​សៀមរាប អាច​នឹងមាន​ចំណាត់ការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​នេះ​បាន​ឬ​យ៉ាងណា​៕