ខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ ត្រីអាត់ខែមបានដាក់បញ្ជាយ៉ាងតឹងរឹងដល់នគរបាលចរាចរណ៍ទាំងអស់ឲ្យជួយទៅសំរួលចរារចណ៍នៅតាមគោលដៅសាលានានាស្ថិតនៅតាមបណ្តោយផ្លូវជាតិដើម្បីជួយសម្រួលចរាចរណ៍ដល់កូនសិស្សតូចៗដែលចេញនិងចូលរៀនម្តងៗ ជៀសវាងមានគ្រោះថ្នាក់ចរាចរកើតឡើងជាយថាហេតុ។លោកអាត់ខែមបានឲ្យថឹងថាដោយមានការយកចិត្តទុកដាក់ពីថ្នាក់លើឲ្យកំលាំងនគបាលចរាចណ៍ចេញទៅសំរួលនៅពេលដែលកូនសិស្សចេញ និងចូលរៀនម្តងៗគឺកម្លាំងនគរបាលចរារចរណ៍ទាំងស្រី ទាំងប្រុសត្រូវទៅជួយសម្រួលនៅតាមមុខសាលារៀនមិនឲ្យរថយន្តនិងម៉ូតូឆ្លងកាត់ឬជួយដឹកដៃសិស្សឆ្លងថ្នល់រហូតដល់
កូនសិស្សឆ្លងផុតសិនទើបអនុញ្ញាតឲ្យរថយន្តឬម៉ូតូធ្វើដំណើរបានដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើងដោយយថាហេតុ ។ជាក់ស្តែងជារៀងរាល់ថ្ងៃនៅព្រឹកនិងរសៀលនៅស្រុកប្រនេតព្រះ ស្រុកមង្គលបូរីនិង ក្រុងសិរីសោភ័ណ គេសង្កេតឃើញមានកម្លាំងនគរបាលចរាចរ ទាំងស្រីទាំងប្រុសបានជួយដឹកដៃកូនសិស្សសាលាតូចៗ ឆ្លងកាត់ផ្លូវជាតិនៅពេលដែលពួកគេចូលសាលានិងចេញពី សាលារៀនម្តងៗ។លោកសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថាដោយមានការណែនាំពីសំណាក់លោកឧត្តមសេនីយ៏ ត្រី អាត់ខែមស្នងការនគរបាលខេត្ត
បន្ទាយមានជ័យនោះលោកបានឲ្យកម្លាំងនគរបាលចរាចរបានបន្តដាក់គោលដៅនៅតាមសាលានានា ដែលត្រូវឆ្លងកាត់ផ្លូវជាតិ ដើម្បីសម្រួលចរាចរដល់ក្មេងៗសិស្សសាលាជាសវាងគ្រោះថ្នាកចរាចរណ៍។នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តរបស់នគរបាលចរាចរនិងធ្វើឲ្យឪពុកម្តាយរបស់កូនសិស្សទាំងនោះមានភាកកក់ក្តៅនិងសប្បាយរីករាយ នៅពេលដែលកូនៗរបស់ពួកគាត់មករៀននៅសាលា។ដោយមើលឃើញអំពើល្អរបស់នគបាលចរាចរណ៍ជួយសំរួលចរាចរណ៍ដល់កូនៗរបស់គាត់យ៉ាងដូចច្នេះមាតានិងបីតាសិស្សគាត់មានសេចក្តីរំភើបនិងកក់ក្តៅឥតឧបមាហើយគាត់បានសំណូមពរសូមលោកនគបាលចរាចរណ៍ជួយសំរួលចរារចណ៍នេះឲ្យបានយូអង្វែងទៀតផង៕


































