​ប៉េអឹម​ឃាត់ខ្លួន​ចោត​ពីបទ​គំរាម​សម្លាប់​តែ​ជនសង្ស័យ​បដិសេធ​

0

​បន្ទាយ​មាន​ជ័​យៈ ជនសង្ស័យ​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បន្ទាប់ពី​រង​ការ​ចោត​ប្រកាន់ ថា​គំរាម​សម្លាប់​លើ​ជនរងគ្រោះ​ម្នាក់ ខណៈពេល​ស្រវឹង តែ​ជនសង្ស័យ​បដិសេធ​មិន​ទទួលស្គាល់ថា​ខ្លួន​បាន​និយាយ​នោះទេ ។
​លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា ដោយ​យោងតាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ទូច ឈុន ភេទ ស្រី អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ០៥ កក្កដា ២០១៥ តាម​ទូរស័ព្ទ កំលាំង​កងរាជអាវុធហត្ថ​របស់លោក​បាន​ចុះ​ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទួន ចាន់​ឌី ភេទ ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ផ្ទះជួល​ស្ថិតក្នុង ភូមិ ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។​IMG_6388
​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ដោយសារតែ​ជនរងគ្រោះ​បាន​ប្តឹង​ថា ជនសង្ស័យ​បាន​គំរាម​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃទី​៥ កក្កដា ២០១៥ បន្ទាប់ពី​បាន​ផឹកស្រា​ស្រវឹង​ហើយ​ស្រែក​ឡូឡា ជេរប្រមាថ និង​គំរាមកំហែង​ដុត​ផ្ទះ និង​សំលាប់ចោល​ទាំងអស់ ។ ក្រោយពី​គំរាមកំហែង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព គោះទ្វារ​ផ្ទះ រុញ​បំ​បុក​ទ្វារផ្ទះ​របស់គាត់​ហើយ​ស្រែកថា បើសិនជា​បាន​ចូល​ទៅដល់​ក្នុងផ្ទះ​នឹង​សំលាប់ចោល​ទាំងអស់គ្នា សូម្បី​កូន​ក្នុង​អង្រឹង​ក៍​មិន​ទុក​ដែរ ទើប​ជនរងគ្រោះ​ទូរស័ព្ទ​មកប្ដឹង​តែម្ដង​។​IMG_6387
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ផឹកស្រា​ស្រវឹង​ហើយ​ស្រែក​ឡូឡា​និង​រុញ​បំ​បុក​ទ្វារផ្ទះ​របស់​ជនរ​ង្គ្រោះ​ពិតប្រាកដ​មែន ប៉ុន្តែ​បដិសេធថា រូបគេ​មិនបាន​ស្រែក​គំរាម​សំលាប់​ឡើយ ។​
​ទោះបីជា​ជនសង្ស័យ មិនបាន​សារភាពថា មិនបាន​គំរាម​សម្លាប់​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច​នៅតែ​កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី ៕.