កម្មករ​រោងចក្រ​យិន​ហ័​រ​២៨០​នាក់​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់​ខែ​

0

​ខេត្តតាកែវ​៖ កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​យីហោ យិន​ហ័​រ ប្រមាណ​២៨០​នាក់​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​រោងចក្រ​ធ្វើបាតុកម្ម ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​ឲ្យ​ពួកខ្លួន ។ ការតវ៉ា​នេះ​និង​ត្រូវបាន​អូសបន្លាយ​យូរ និង​ព្រមាន​ថា អាច​នឹង​ឈានDSC00765ដល់​ការបិទផ្លូវ ឬ​បិទមុខ​រោងចក្រ​ផងដែរ​ប្រសិនបើ​នៅតែ​គ្មាន​ដំ​ដោះស្រាយ​ដល់​ពួកគាត់ ។​
​តំណាង​កម្មករ​មួយរូប​ដែល​កំពុង​ឈរ​ធ្វើបាតុកម្ម​និយាយថា ពួកគេ​ធ្វើ​ការងារ​ឲ្យ​រោងចក្រ​យិន​ហ័​រ ប៉ុន្តែ​រោងចក្រ​នេះ​បាន​យក​ផលិតផល​ដែល​ពួកគេ​ផលិត​លក់​បន្តទៅ​ឲ្យ​រោងចក្រ​ប៉ុណ្ណ​ទូ​ស ហ្វូ​ត​ហ្វែ​រ អិ​ល​ធី​ឌី ជា​រោងចក្រ​ធំ ដែលមាន​ទីតាំងនៅ​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ចម្ងាយ​ពី​រោងចក្រ​យិន​ហ័​រ​ប្រមាណ​១​គីឡូម៉ែត្រ ។ បើតាម​ព័ត៌មាន​យកជាការបាន​ពី​អ្នកធ្វើការ​នៅ​រោងចក្រ​យិន​ហ័​របា​ន​ឲ្យ​ដឹងថា រោងចក្រ​ធំ​ដែល​ទទួលយក​ផលិតផល​ពី​រោងចក្រ​ពួកគាត់ បាន​ជំពាក់​ប្រាក់​រោងចក្រ​យិ ន​ហ័​រ​២៤​ម៉ឺន​ដុល្លារ គិត​ចាប់តាំងពី​ខែមេសា​មក ។​
​ដោយសារតែ​រោងចក្រ​ធំ​គឺ​រោងចក្រ​ប៉ុណ្ណ​ទូ​ស ហ្វូ​ត​ហ្វែ​រ មិន​សង​ប្រាក់​ឲ្យ​រោងចក្រ​យិន​ហ័​រ​ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​កម្មករ​នៅក្នុង​រោងចក្រ​ដែលជា​សាខា​តូច​គ្មាន​ប្រាក់ខែ ពោលគឺ​ដោយសារតែ​រោងចក្រ​ធំ​មិន​សងលុយ​ឲ្យ​រោងចក្រ​តូច ដូច្នេះ​រោងចក្រ​តូច​គ្មាន​លុយ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ខ្លួន ។ ក្រុមកម្មករ​បាន​ព្រមាន​ថា នឹងធ្វើ​បាតុកម្ម​នៅមុខ​រោងចក្រ​ធំ​រហូត​ទាល់​តែមាន​ដំ​ដោះស្រាយ​ណាមួយ​ដែល​ពួកគាត់​អាច​ទទួលយកបាន​។​DSC00770
​ថៅកែ​រោងចក្រ​ប៉ុណ្ណ​ទូ​ស ហ្វូ​ត​ហ្វែ​រ ជា​ជន​ជាតិចិន​មិនបាន​បកស្រាយ​អ្វីមួយ​ទាក់​ទាង​និង​បញ្ហា​ទាំងអស់​ដែល​បាន​កើតឡើង​រវាង​រោងចក្រ​ខ្លួន និង រោងចក្រ​យិន​ហ័​រ​នោះទេ លើសពីនេះ​ទៀត ថៅកែ​រោងចក្រ​ធំ​បាន​ដេញ​អ្នកកាសែត ពេលដែល​អ្នកកាសែត​ចុះ​ទៅយក​ព័ត៌មាន​នៅ​ទីនោះ ដោយ​គេ​និយាយ​តាមរយៈ​អ្នកបកប្រែ​ថា វា​ជា​រឿង​របស់​ពួកគេ អ្នកកាសែត​មិនត្រូវ​ដឹងឮ​អ្វី​ឡើយ​។​
​ក្រុមកម្មករ​សង្ឃឹមថា អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ក្នុង​ខេត្ត​អាច​នឹង​ជួយ​អន្តរាគមន៍ ឬ​លូកដៃ​ចូលក្នុង​រឿងនេះ​ដើម្បី​ជួយ​កម្មករ​ទាំងអស់​ឲ្យ​បាន​បើក​ប្រាក់ខែ បើ​មិន​ដូច្នេះ​ទេ​ក្រុមកម្មករ​ទាំងអស់នោះ​និង​ធ្វើបាតុកម្ម​រហូត និង អាចមាន​ការបិទផ្លូវ និង បិទផ្លូវ​ចូល​រោងចក្រ​ធំ​ផងដែរ​៕