បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ដួល​ម្នាក់ឯង​បណ្តាលឲ្យ​រងរបួស​បែកមុខ​បែកមាត់​

​ភ្នំពេញ​៖ បុរស​ម្នាក់​ចំណាស់​ម្នាក់​ត្រូវ​រងរបួស​បែក​មុខ​បែក​មាត់​ខណៈ​រូប​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1N-5883 រេ​ចង្កូត​ដួល​បោក​ផ្ទប់​ទៅ​នឹង​ផ្លូវ​លេខ ៦៨ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១២​និង​១០​រំលង​អាធ្រា​ត្រ​ឈានចូល

​ថ្ងៃ​ទី ២២ មេសា ឆ្នាំ​២០១៤​។​
​    ​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក គុប​ជ្រុង ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវលំ​លេខ​៦៨ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន ក៏​ស្រាប់តែ​រេ​ចង្កូត​ដួល បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​បែក​មុខ​បែក​មាត់​បាន​រថយន្ត​សាមុយ​មក​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ រី​ចំណែកឯ​ម៉ូតូ​ត្រូវ បាន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​ជួយ​យក​រក្សាទុក​ឲ្យ ដើម្បី​ការទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​ទទួកយក​ទៅ វិញ​៕​

01 02