ក្រចេះ៖ ក្បួនរថយន្តដឹកឈើរបស់ឧញ្ញា សឹង សំអុល រាប់សិបគ្រឿងបានសម្រុកដឹកជញ្ជូនចេញពីតំបន់ក្បែរក្រុមហ៊ុនដាយថាន់ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគីរី ចេញមកតាមច្រកផ្លូវលំភ្នំព្រិច ទាំងថ្ងៃទាំងយប់នាំឆ្ពោះទៅខេត្តត្បូងឃ្មុំ យ៉ាងគក្រើកសមត្ថកិច្ចជំនាញពាក់ពន្ឋ័មិនហ៊ានធ្វើការបង្ក្រាបនោះឡើយ។
ក្នុងសកម្មភាពដឹកជញ្ជូនឈើរបស់លោក ឧកញ្ញា សឹង សំអុល ត្រូវបានគេដឹងថា សព្វថ្ងៃនេះលោកបាននិងកំពង់ ធ្វើសកម្មភាពដឹកចេញ ពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងទឹកដីខេត្តមណ្ឌលគីរី ដោយជ្រកក្រោមស្លាក ក្រុមហ៊ុនខ្មែរអង្គរអភិវឌ្ឍន៍ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ហើយដឹកឆ្លងចូលមកស្រុកស្នួលតាមផ្លូវលំភ្នំព្រិច ឆ្ពោះទៅខេត្តត្បូងឃ្មុំ បានដោយរលូនក្រោមការបើកដៃពីសំណាក់មន្ត្រីគយចល័ត និងជំនាញពាក់ពន្ឋ័ ។
ទាក់ទិននិងបញ្ហារនេះមន្ត្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះ មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា សកម្មភាពធំៗបែបនេះមន្ត្រីតូចតាចដូចគាត់បានត្រឹមតែអង្គុយមើលប៉ុណ្ណោះ លោកថាកន្លងទៅឃើញមានច្បាប់ប៉ុន្តែរការដឹកជញ្ជូនឬពាក់ពន្ឋ័រឿងអីទៀតលោក មិនអាចនិយាយបានទេ ។
ប្រភពពីក្រុមសមត្ថកិច្ចស្រុកស្នួលម្នាក់បានបង្ហើបថា នៅក្នុងសកម្មភាព នៃកាដឹកជញ្ជូនឆ្លងកាត់ស្រុកស្នួលឆ្ពោះទៅប្រទេសវៀតណាម គឺមានសុទ្ឋតែជាប្រភេទរថយន្តយីឌុបធំៗ ជាកម្មសិទ្ឋរបស់លោក ឧកញ្ញា សឹង សំអុល ។ ហើយក្នុងការដឹកជញ្ជូនឈើខាងលើនេះលោក ឧកញ្ញា សឹង សំអុល បានទុកដាក់ការងារនេះអោយទៅបុរសម្នាក់ឈ្មោះ ខុន ដែល មានតួរនាទីជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំពាក់សិក្តិ៣ និងត្រូវជាប្អូនថ្លៃរបស់លោក ឧកញ្ញា ជាអ្នកមើលខុសត្រូវ និងរត់ការសមត្ថកិច្ចតាមដងផ្លូវជំនួស ។ជាក់ស្តែងកាលពីថ្ងៃទី០៤ ក្បួនរថយន្តដឹកឈើរបស់លោក ឧកញ្ញា សឹង សំអុល មួយគ្រឿងបានខូចនៅចំណុចភូមិក្បាលត្រាច ស្រុកស្នួល គេសង្កេតឃើញឈ្មោះ ខុន ជាមន្ត្រីកងរាជអាវុធហត្ថខាងលើ បានចេញមុខរត់ការជាមួយសមត្ថកិច្ច ជាថ្នូរកុំអោយមានការចាប់ឃាត់រថយន្តដឹកឈើ ខណៈដែលមានរថយន្តមួយគ្រឿងផ្សេងទៀតបានស្ទួចសាងទាំងញ៉ាប់ញ៉ាប់ជើង កាលពីយប់ថ្ងៃដ៍ដែលនោះ បានធ្វើដំណើរឆ្លងចូលទៅខេត្តត្បូងឃ្មុំ បានយ៉ាងរលូន ៕