ខេត្តស្ទឹងត្រែង៖ជនសង្ស័យម្នាក់ស៊ីឈ្នួលកាន់គ្រឿងញៀនអោយគេក្នុងតម្លៃ២០ម៉ឺរៀលត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមូន( WY)ចំនួន ២០០គ្រាប់កាលពីម៉ោង១០:៤០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥នៅចំនុច ដុំក្រឡ ភូមិឫទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទិ៦កក្កដានេះត្រូវបានតុលាការសម្រេចឃុំខ្លួន។
លោកវរ:សេនីទោ ដួង វិចិត្រប្រធាការិយាល័យព័ត៍និងសន្តិសុខអាវុធហត្ថខេត្តបានឲ្យដឹងថាជនសង្ស័យខាងលើឈ្មោះពៀន បញ្ញា អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ មានស្រុកកំណើតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោបន្តថាបន្ទាប់ពីកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀននៃមន្ទីយុត្តិធម៏របស់អាវុធហត្ថខេត្តស្ទឹងត្រែងបានដាក់បណ្តាញស៊ើបអង្គេតនៅចំនុចខាងលើ ពេលជនសង្ស័យកំពុងធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀនចំនួន២០០គ្រាប់នៅចំនុច ខាងលើ និងបានបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហេត្ថខេត្តសាកសួរ។
មុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេមិនបានជួញដូរគ្រឿងញៀននោះទេ គ្រាន់តែស៊ីឈ្នួលកាន់ថ្នាំញៀនឲ្យជនជាតិឡាវម្នាក់មិនស្គាល់ឈ្មោះ (ទទួលពីមនុស្សម្នាក់ យកទៅឲ្យមនុស្សម្នាក់) ក្នុងតម្លៃ២០ម៉ឺនរៀលក្នុងមួយេជើង ហើយរូបគេធ្លាប់បានប្រព្រឹត្តចំនួនពីលើក លើកទី១ រួចខ្លួនលើកទី២ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
នៅព្រឹកថ្ងៃទី៦កក្កដានេះជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀន២០០គ្រាប់ត្រូវបានសមត្ថកិច្ចជំនាញរបស់អាវុត្ថខេត្តកសាងសុំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត សម្រេចឃុំខ្លួនបញ្ជូនទៅពន្ធធនាគារកាំងមេម៉ាយបណ្តោះអាសន្នរងចាំធ្វើការស៊ើបអង្កេតជាក្រោយ៕