ខេត្តស្ទឹងត្រែង:៖ផ្ទះមេកន្ទុយលេខធំៗខុសច្បាប់ចំនួន៣កន្លែងបើកលេងរាប់សិបឆ្នាំមកហើយមិនដែលឃើញមត្ថកិច្ចចុះបង្ក្រាបឡើយ ទើបនៅថ្ងៃទី៥ខែកក្កដានេះ គេឃើញមានកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលធ្ងន់កនាំដោយ លោកស្រីស៊ុន យ៉ឺតព្រះរាអាជ្ញារងសាលាដំបូងខេត្ត ចុះឡោមព័ទ្ធទីតាំងល្បែងស៊ីសង(ឆ្នោត)ចំនួន៣ទីតាំងនៅក្នុងក្រុងស្ទឹងត្រែង តែការបង្ក្រាបនេះ ត្រូវបានមហាជនរិះគន់ថា គ្រាន់តែជាឆាកល្ខោនតែប៉ុណ្ណោះ។
មហាជននៅក្នុងក្រុងស្ទឹងត្រែងបាននិយាយថាការចុះបង្ក្រាបល្បែងកន្ទុយលេខ(ឆ្នោត)នៅក្នុងក្រុងស្ទឹងត្រែង ហាក់បីដូចជាមានគេ ជូនដំណឹងមុនដល់មេៗកន្ទុយលេខជាមុន ព្រោះនៅថ្ងៃបង្ក្រាបនោះ ផ្ទះមេកន្ទុយលេខទាំង៣កន្លែង បានបិទទ្វារពុំមានធ្វើសកម្មភាពនោះទេ នៅថ្ងៃធម្មតាគេឃើញមាន ការកត់កន្ទុយលេខនៅផ្ទះមេធំៗទាំង៣កន្លែង និងកូនកញ្ច្រែងលក់តាមផ្ទះ តាមផ្សារយ៉ាងអនាធិតេយ្យ ហើយនៅថ្ងៃបង្ក្រាបខាងលើនោះ គឺទៅចំពេល ដែលមេឆ្នោតបិទទ្វារ បានត្រឹមហៅមេឆ្នោត៣កន្លែងមកបំភ្លឹនៅស្នងការ និងធ្វើកំណត់ហេតុកិច្ចន្យាតិចតួចតែប៉ុណ្ណោះ។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃចុះបង្ក្រាបផ្ទះមេកន្ទុយលេខ ៣កន្លែងនៅក្នុងក្រុងស្ទឹងត្រែង សមត្ថកិច្ចក៏បានចុះបង្ក្រាបកន្លែងលេងបៀរតងតូចតាច រួមនិងអ្នកបោះសេះចំនួន៨នាក់ផ្សេងទៀតនិងបាននាំខ្លួនមក កាន់ស្នងការដ្ឋាននគរបាលខេត្ត បំភ្លឺពាក់ពន្ធ័និងការលរងល្បែងខុសច្បាប់ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ផងដែរ។
លោក ហម ប៊ុនធែល ស្នងការរងទទួលផែនព្រហ្ម៍ទណ្ឌបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោ ម បទបញ្ជារបស់លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ក្នុងការឃាត់ខ្លួនអ្នកលេងល្បែងបៀរតងនិងបោះសេះចំនួន០៨ យកមកស្នងការខេត្តសាកសួរ មនុស្សចំនួន០៦ នាក់ត្រូវបានព្រះរាជអាជ្ញាឲ្យត្រឡប់ទៅផ្ទះវិញ ចំណែក០២ នាក់ទៀត ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន ការឃាត់ខ្លួននេះដោយសាតែព២នាក់នេះលេងល្បែងបោះសេះ មិនអាចអនុគ្រោះ បាន។
រីឯមេឆ្នោតទាំង០៣ នាក់ទី១ ឈ្មោះប៊ុនថាន់ លក្ខណា ហៅ(ចែមុំ) ទី២ ឈ្មោះសុខ ងី ទី៣ ឈ្មោះចាន់ សែនចំរុងត្រូវបានហៅមកបំភ្លឺនៅស្នងការនិងបានធ្វើកិច្ចសន្យាបញ្ឈប់ ហើយព្រះរាជអាជ្ញាបាន បញ្ជាឲ្យចង ក្រងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីធ្វើតាមនីតិវិធី ប៉ុន្តែមិនត្រូវបានឃាត់ខ្លួននោះទេ។
កាលពីថ្ងៃ២៣ខែធ្នូ២០១៤កន្លងទៅកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះធ្វើរដ្ឋបាលនិងធ្វើកិច្ចសន្យាណែនាំបញ្ឈប់ឲ្យលេងល្បែងស៊ីសងកន្ទុយលេខបន្តទៀត។ តែសព្វថ្ងៃនេះល្បែងស៊ីសងកន្ទុយលេខបាន កើនឡើងធ្វេដង និងបន្តលេងជារៀងរាល់ថ្ងៃយ៉ាងរលូន ហើយការចុះធ្វើរដ្ឋបាលពីមុន និងលើនេះ ត្រូវបានមហាជនថាគ្រាន់តែជាឆាកល្ខោងតែប៉ុណ្ណោះ ព្រោះមិនយូរប៉ុន្មានល្បែងនេះនិងអាចកើតវិញនៅពេលដ៏ខ្លីខាងមុខនេះ។ហើយការបង្ក្រាបខាងលើនេះត្រូវបានបងប្អូមេកន្ទុយលេខនិយាយថា ដោយសារមេឆ្នោតដល់ថ្ងៃទី២៨បង់លុយមិនបានទៅបង់អោយ ទើបមានការបង្ក្រាបបែបនេះ៕