ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​រ៉ឺម៉ក់​កង់​បី​ពេញទំហឹង​បណ្តាល​ឲ្យ​កង់​បី​ក្រឡាប់​ផ្ងារជើង​ច្រងាង រី​ឯ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​

ភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ង​រខ​ណៈ​រូប​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លីក ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ​1Q-0195 ជិះ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រ៉ឺម៉ក់​កង់​បី​មួយគ្រឿង គ្មាន​ស្លាក​លេខ បណ្តាលឲ្យ​រ៉ឺម៉ក់​កង់​បីក្រឡា​ប់ផ្ងារ ជើង​ច្រងាង នៅ​ចំណុច​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​៥៣​ក្នុង​សង្កាត់​

ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ២១​និង ៤៥​នាទី​យ​ប​ថ្ងៃទី ២១ មេសា ឆ្នាំ​២០១៤​។​
​    ​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ យុវជន​រង គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លីក ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១១៨ ទិសដៅ​ពី​កើត​ទៅ​លិច បើកបរ​ក្នុង ស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​រ៉ឺម៉ក់​កង់​បី​មួយគ្រឿង​ទៀត ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ ៥៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ជិះ​កាត់​ពី​មុខ​ម៉ូតូ​ឃ្លីក​បណ្តាល ឲ្យ​ម៉ូតូ​ឃ្លី​ក​បុក​ចំ​ពីមុខ​ពេញទំហឹង ធ្វើឲ្យ​រ៉ឺម៉ក់​កង់​បី​ក្រឡាប់​ផ្ងារជើង​ច្រងាង ហើយ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ឃ្លី​ក​ត្រូវ​រងរបួស ធ្ងន់ធ្ងរ​បាន​សាច់ញាតិ​មក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។
​    ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​អន្តរាគមន៍​សម្របសម្រួ​ល​ភាគី​ទាំងសងខាង ដោយ​ភាគី​ខាង​ម្ចាស់ ម៉ូតូ​ឃ្លីក​ធ្វើការ​សង​សំណង​ទៅកាន់​ម្ចាស់​រ៉ឺម៉ក់​កង់​បី ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​៕​

01 02 03