កង​រាជ​អា​វុ​ហត្ថ ឃាត់ខ្លួន​មនុស្ស​៧​នាក់​បញ្ជូនទៅ​តុលាការ​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

0

​ខេត្តសៀមរាប៖​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា​ជា​បន្ដបន្ទាប់ ខណៈ​ពួកគេ​កំពុង​ចែកចាយ​តាមផ្លូវ​សាធារណៈ បញ្ជូនទៅ​តុលាការ​ខេត្ដ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​សង្ស័យ​ជួញដូរ និង​ប្រើប្រាស់IMG_20150707_082302(1)​គ្រឿងញៀន ។​
​ប្រតិ​ប​ត្ដិ​ការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៦ និង​ទី​៧​ខែកក្កដា​ឆ្នាំ​២០១៥ នៅក្នុង​ក្រុង​សៀមរាប ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយឯក​ស្រី​យូ​រ៉ា និង​លោក សំ រិ​ទ្ធ​សុខុន ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ដ ។​
​ ​លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់​មា​នៈទី​១/​ឈ្មោះ​ថន សុភា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​កូនកាំបិត​នៅ​ភោ​ជនី​ដ្ឋា​ន​មហានគរ​(​ជួញដូរ​)​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​បែក​ឃុំ​ថ្នល់​បែក ស្រុក​ចំការលើ ខេត្តកំពង់ចាម ប​ច្ច​បុ​ប្បន្ន​ស្នាក់នៅ​ក្នុង​ហាង​មហានគរ​ទី​២/​ឈ្មោះ ឈឹម វិ​ចិត្ត​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​១០​មករា (​ជួញដូរ​)​ស្រុកកំណើត​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ទី​៣/​ឈ្មោះ​យ៉ែម សាម៉ន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​អ្នក​តុបតែង​ផ្ទះ​(​ជួញដូរ​)​ភូមិ​កោះ​ប៉ែន ឃុំ​កោះ​ប៉ែន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​ទី​៤/​ឈ្មោះ​ប្រាង្គ សុជាតា​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​មុខរបរ​នៅផ្ទះ​(​ប្រើប្រាស់​)​ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ​ទី​៥/​ឈ្មោះ​ប្រាង្គ សុភ​ក្ត្រា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​(​ជួញដូរ​)​រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ទី​៦/​ឈ្មោះ សួន សុធា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​ហាង​បារាំង​ស្នាក់នៅ​ភូមិ​ស្វាយដង្គំ ស​ង្ក្រា​ត់​ស្វាយដង្គំ​(​ប្រើប្រាស់​)​ឃាត់ខ្លួន​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា និង​ទី​៧/​ឈ្មោះ ឌឿ រស្មី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិត (​ប្រើប្រាស់​)​រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​(​ឃាត់ខ្លួន​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា ។​លោក​បាន​បន្តថា ក្រោយពី​ចុះបង្ក្រាប​រួចមក កម្លាំង​ជំនាញ​បាន​នាំយកមក​សួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត និង​បាន​ដកហូត​វត្ថុតាង​រួមមានៈ​ម្ស៉ៅ​គ្រើម​ព​ណ៏​ស​ថ្លា​ចំនួន​៥​តូច​១​ធំ​កញ្ចប់​ទម្ងន់​២,៩៩​ក្រាម​, ទូរ​សព្ទ័​ដៃ​៥​គ្រឿង និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់​នឹង​វត្ថុតាង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំ​រឿន​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ម៉ោង​២​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕IMG_20150707_082302(1)ដោយ ឧ​ត្ត​ម​
​ ​