ចំណូល​បានមកពី​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទស្សនា​អង្គរវត្ត​ក្នុង​ឆមាស​ទី​១​នេះ​បាន​ត្រឹម​៣០​លាន​ដុល្លារ ថយចុះ​មួយ​ភាគរយ​

0

​ខេត្តសៀមរាប​៖​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹងថា​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា អង្គរវត្ដ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៥​នេះ​បាន​ចំណូល​ជាង​៣០​លាន​ដុល្លារ ហើយ​ថយចុះ​ជិត​១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ខណៈ11696470_443207969219470_1468372903005729611_o​ចំនួន​ភ្ញៀវ​មក​ទស្សនា​មានការ​កើនឡើង ។​
តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​០៦​ខែកក្កដា​នេះ​បាន បង្ហាញ​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ខែមិថុនា​មាន ចំនួន​១១៤ ០៦៦​នាក់ កើនឡើង​១៣,១៩​ភាគរយ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០ ១៤​។ ឯ​ចំណូល​នៅក្នុង​ខែមិថុនា​បាន​ចំនួន ៣.១១២.៦៦០​ដុល្លារ កើនឡើង ១០,៧៨​ភាគរយ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០១៤ ។​
តាម​របាយការណ៍​ឲ្យ​ដឹង​ទៀតថា ចំណូល​ថវិកា​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅក្នុង រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​សរុប​៣០ ៩៤៨ ២៤០​ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤​មានការ​ថយចុះ​០,៦៩​ភាគរយ ។ ចំណែក​ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន ១ ០៨៤ ៤២៧​នាក់ កើនឡើង​១,៦១​ភាគរយ ។​
លោក ឡុង កុសល​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ការដែល​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ​មានការ​ថយចុះ ខណៈពេលដែល​ចំនួន​ភ្ញៀវ​ទេចរ​មានការ​កើនឡើង​នោះ​គឺ​ដោយសារតែ​ក្នុង​ឆ្នាំ នេះ​ភ្ញៀវទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល​ខ្លី​ច្រើនជាង រយៈពេល​វែង ។​
គួរ​បញ្ជាក់ថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​សម្រាប់​ជនបរទេស​ចែកចេញជា​៣ ប្រភេទ​គឺ តម្លៃ​២០​ដុល្លារ​សម្រាប់​រយៈពេល​១​ថ្ងៃ ៤០​ដុល្លារ​សម្រាប់​រយៈពេល​៣​ថ្ងៃ (​មាន​សុពលភាព​១​សប្ដាហ៍​) និង​៦០​ដុល្លារ សម្រាប់​រយៈពេល​៧​ថ្ងៃ (​មាន​សុពលភាព​១​ខែ​)៕11696470_443207969219470_1468372903005729611_o