ខេត្តពោធិ៍សាត់ ៖ បុរសមានមុខរបស់ជាអ្នកធ្វើនំបញ្ចុកលក់នៅប្របមាត់ស្ទឹងពោធិ៍សាត់ម្នាក់ត្រូវបានលោក ឈន រិទ្ធិ អធិការនគរបាលក្រុងពោធ៍សាត់អះអាងថាបានស្លាប់ខ្លួនឯង ដោយសាតែប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ខុសនិងបច្ចែកទេស តែប្រជាពលរដ្ឋបាននិយាយជារបៀបអបិយជំនឿរថាដោយសាតែបុរសនេះសាងអំបាបបំផ្លាញមឆ្ឆាជាតិទើបកម្មពារឆក់ខ្លួនឯងស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ស្ថិតក្នុងភួមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។បើតាមលោក អ៊ុន ហូ នាយប៉ុស្ត៍រដ្ឋបាលសង្កាត់រលាបបានឲ្យដឹងថាជនសង្ស័យត្រូវបានចរន្តភ្លើងឆ្លងឆក់ត្រីនេះឈ្មោះ ឈុំ សុខ ហៅ(គក់) ភេទប្រុសអាយុ៣២ឆ្នាំ មានបុខរបធ្វើនំបញ្ចុកលក់ដែលមានទីលំនៅភួមិកើតហែតខាងលើ។លោកហូ បានបន្តឲ្យដឹងទាក់ទងលើករណីចរន្តភ្លើងឆក់ស្លាប់ខ្លួនឯងក្នុងស្ទឹងពោធិ៍សាត់នេះថា មុនពេលកើតហេតុមានសាក្សីជាប្រពន្ធជនរងគ្រោះបាននិយាយថា មុនដំបូងជនរងគ្រោះជាប្តីនាងបានឆ្នៃឧបករណ៍ឆក់ត្រីក្នុងស្ទឹងពោធិ៍សាត់ ដោយប្រើតភ្ជាប់ចរន្តភ្លើងពីទីតាំងជ្រាំងស្ទឹងដែលធ្វើនំបញ្ចុកនោះ ចូលទៅក្នុងស្ទឹងពោធិ៍សាត់ ។ ប្រពន្ធជនរងរងគ្រោះក៍ព័ត៍នាទៀតថានៅពេលចុះឆក់ក្នុងស្ទឹងមុនដំបូងក្នុងម៉ោងប្រហែលជា៤រសៀលនាងបានចុះមើលប្ដីម្ដងហើយដោយបានត្រីមួយសម្ល ហើយជនរងគ្រោះជាប្ដីប្រាប់នាងថាទៅផ្ទះមុនទៅគាត់នៅរាវខ្ចៅបន្តិចទៀត ស្រាប់តែដល់ម៉ោងជាង៦ហើយមិនឃើញប្ដីក៍ឆ្ងល់ចុះទៅស្រាវខ្សែភ្លើងក៍ឃើញប្ដីនាងអណ្ដែតតាមខ្សែភ្លើងចេញពីក្នុងទឹកនោះ ឆក់ស្លាប់បាត់ទៅហើយក៍មានកាភ្ញាក់ផ្អើលតែម្ដង។
លោក ឈន រិទ្ធិ អធិការនគរបាលយុត្តិធម៏ក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្រោយពេលមានកាភ្ញាក់ផ្អើលលើករណីខាងលើនេះភ្លាម កំលាំងជំនាញនគរបាលផ្នែកបច្ចែកទេសវិទ្យាសាស្ត្រក៍បានចុះត្រូតពិនិត្តជាក់ស្ដែង បានឃើញថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់មែន ដោយសាតែជនរងគ្រោះកែឆ្ចរន្តភ្លើងនៃខុសបច្ចែកទេសទើបបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដង។មតិប្រជាពលរដ្ឋក្នុងភួមិនិងអ្នកមកមើលឃើញហែតុការណ៍នេះបានរិះគន់ជារបៀបអបិយជំនឿថាដោយសាបុរសនេះប្រព្រឹត្តរបខុសច្បាប់ឆក់ត្រីនេះទើបបាបកម្មឆក់ស្លាប់ខ្លួនឯង តែយ៉ាងណាបុរសនេះត្រូវបានក្រុមគ្រួសារស្រងយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕