ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យសហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋាននិងអាជ្ញាធរក្រុងសិរីសោភ័ណនៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥បានដឹកទឹកយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារស្ថិតនៅសហគមន៏អភិវឌ្ឍន៏ភូមិព្រែកឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្រោយពេលដែលប្រជាពលរដ្ឋទាំងនោះបានជួបបញ្ហាអត់ទឹកទាំងការប្រើប្រាស់ប្រចាំថ្ងៃយ៉ងខ្លាំងនោះ។លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងឲ្យដឹងថាបន្ទាប់ទទួលព័ត៌ស្តីអំពីការ ខ្វះទឹកប្រើប្រាស់ដែលជារឿងសំខាន់ណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនិងលោកអភិបាលខេត្តបានណែនាំឲ្យកម្លាំងនគរបាលចុះធ្វើការងារជាបន្ទាន់ ដើម្បីឲ្យពួកគាត់មានទឹកប្រើប្រាស់ឡើងវិញជាពិសេសសម្រាប់ដាំស្លបំរើជីវិតប្រចាំថ្ងៃរបស់ពួកគាត់។លោកស្នងការបានបញ្ជាក់ថាសម្រាប់ប្រតិបត្តិការដឹកទឹកជូនប្រជាពលរដ្ឋនៅថ្ងៃនេះគឺកម្លាំងនគបាលរបស់លោក និងអាជ្ញាធរ បានប្រើរថយន្តពន្លត់អគ្គិភ័យ២គ្រឿងរបស់ស្នងការដ្ឋាន និងត្រាក់ទ័ររបស់សាលាក្រុងមួយគ្រឿង ហើយដឹកទឹកបាន១៧០០០លីត ។ប្រជាពលរដ្ឋពិតជាមានការត្រេកអរយ៉ាងខ្លាំង ចំពោះការជួយអន្តរាគមន៏ ទាន់ពេលវេលា លើការផ្គត់ផ្គង់ទឹកជូនពួកគាត់ តបតាមតម្រូវការ យ៉ាងចាំបាច់នោះដែលក្រុមការងារ មកជួយការងារនេះនៅពេលប្រជាពលរដ្ឋ មានការខ្វះខាត៕