ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​និង​វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុសច្បាប់​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​

0

​ខេត្តបន្ទាយមានជ័យ​៖ ​នៅ​សាលប្រជុំ​សាលាខេត្ត​នៅ​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៥​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​និង​វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុសច្បាប់​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​ដើម្បី​សុខimage (2)ភាព​និង​សុ​វត្តិភាព​សង្គម​។​ពិធី​នេះ​មានការ​ចូលរួម​លោក គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោកមៀ​ច​សុផាន់​ណា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាគ​ណះ​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​និង​ផលិតផល​ក្លែងក្លាយ លោក​ជឺ​សុខប្រធាន​តុលាការខេត្ត លោក​ផាន់​វ៉ាន់​រ័ត្ន ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​កាក់​បាន​ចូលរួម​ផងដែរ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍ថា​ថ្ងៃនេះ​គ​ណះ​ក​ម្មា​ធិ​ការលុបបំបាត់​ឨ​សថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​បាន​បើក​កិច្ចប្រជុំ​នេះ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​ដើម្បី​ត្រួតពិនិត្យ​លើ​ការងារ​អនុវត្តន៍​ការងារ​គ្រប់គ្រង​គុណភាព​សេវាកម្ម​និង​វិធានការណ៍​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​និង​សេវា​imageសុខាភិបាល​ខុសច្បាប់​ដើម្បី​សុខភាព​និង​សុ​វត្តិភាព​សង្គម​ជាដើម​។​លោក​បាន​បន្តទៀតថា​ដើម្បី​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​ឲ្យ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​នោះ​លោក​បាន​ឲ្យ​មន្ត្រី​ពាក់​ពន្ធ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​សើ​ប​អង្កេត​ដើម្បី​រក​ប្រភព​នៃ​ផលិតផល​ក្លែងក្លាយ ការ​នាំចូល​ផលិតផល ការផលិត និង​ការ​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ជាដើម​។​លោក​បាន​បន្តទៀតថា​មន្ត្រី​ពាក់​ពន្ធ​ត្រូវ​ចុះ​អប់រំ​និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សា​ធារ​ណះ​ជន​អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​ហើយ​មន្ត្រី​សុខាភិបាល​ត្រូវ​ចាត់វិធានការ​បង្ក្រាប​រា​ល់​ផលិតផល​ក្លែងក្លាយ​ដែល​ដាក់លក់​នៅតាម​ទីផ្សារ​និង​នៅតាម​ទីប្រជុំជន​និង​នៅ​ទី​សា​ធា​រណះ​ចាប់​ទុក​និង​រៀបចំ​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។​លោកមៀ​ច​សុផាន់​ណា​ក៏បាន​មានប្រសាសន៍​ដល់​មន្ត្រី​ទាំងអស់​ថា​កន្លងមក​មាន​លេចចេញ​ជា​បាតុភាព​ក្នុង​ការធ្វើ​អាជីវកម្ម​សេវាកម្ម​សុខាភិបាល​ឯកជន​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​មានដូចជា ការបើក​មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្ព​ព មន្ទីរពិសោធន៍ កន្លែង​ពិគ្រោះ​ជម្ងឺ កន្លែង​ពិនិត្យ​និង​ព្យាបាល​ធ្មេញ និង​ឨ​សថ និង​ឨ​សថ​ស្ថាន​រង​នាំ​ឨ​សថ​ចេញ​និង​នាំចូល​ក្នុង​ភាព​អាណាធិបតេយ្យ​។​លោក​បាន​បន្តទៀតថា​ទាំងអស់នេះ​បានធ្វើ​ឲ្យ​បាត់បង់​នៅ​សណ្តាប់ធ្នាប់​និង​ការគោរព​ច្បាប់​ទាំងអស់នេះ​ជាហេតុ​នាំ​ឲ្យ​មាន​ឥទ្ធិពល​អាក្រក់​និង​គ្រោះថ្នាក់​បំផុត​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដូច្នេះ​យើង​ត្រូវ​បង្ក្រាប​ដាច់ខាត​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​៕image (3)