ជនសង្ស័យ​២​នាក់​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​នគ​បាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោគ​៩១១​ឃាត់ខ្លួន​បញ្ជូនមក​ស្ន​ង​ការ​

0

ខេត្តបន្ទាយមានជ័យ​៖  ជន​ស័​ង្ស​យ​ចំនួន​២​នាក់​ដែល​បាន​លួច​ម៉ូតូ​ពី​ក្រុង​ប៉ោយប៉ែតរ​ត់ទៅ​ព្រំដែន​ត្រូវបាន​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៩១១​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​៦​ខែកក្កដា ឆ្នាំ​២០១៥​នេះimage​ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​រួចមក​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ ស៊ុ ប៊ុន​ថា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ក្រុង​ប៉ោយប៉ែត និង​ជនសង្ស័យ​ទី​២​ឈ្មោះ គឹម សុភាព អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​លោក​បាន​បន្តទៀតថា​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥ ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​មានឈ្មោះ​វី គឹម​ភ័​ក្រ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ប៉ោយប៉ែត រួចហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​image
​ក្រោយ​មាន​ករណី​លួច​ម៉ូតូ របស់​ប្រជាពលរដ្ឋ​រួចមក​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​បោះដៃ​និង​ផ្តល់ព័ត៌មាន​ជូន​នគរបាល​ពាក់ព័ន្ធ​រហូត​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០១៥​វេលា​ម៉ោង​៨​ព្រឹក​ក៏ត្រូវ​កម្លាំង​នគរបាល​វរ​៩១១ ចាប់ខ្លួន ស្ថិតនៅ​ភូមិ​ជោគជ័យ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​ជ​នស​ង្ស័​ង​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ដូច​ការចោទប្រកាន់​រប​ស់ស​មិត្ត​កិច្ច​ពិតប្រាកដ​ម៉ែន​ដោយមាន​ភស្តុតាង​និង​ចំលើយសារភាព​នោះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕