ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៌ ហេងប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថានៅសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនស្ត្រីម្នាក់ទៅសាលាដំបូងខេត្តដោយជាប់សង្ស័យពីបទបង្ខំជនរងគ្រោះពីរនាក់ឲ្យរួមភេទជាមួយ ភ្ញៀវ និងជេរប្រមាថលើរូបនាងទាំងពីរនាក់ ។
លោកឧត្តមសេនីយ៌មេបញ្ជាការបានឲ្យដឹងទៀតថាស្ត្រីជាប់សង្ស័យម្នាក់នេះត្រូវបានកម្លាំងការិយាល័យរបស់អង្គភាពកងរាជអាវុធហត្ថខេត្តព្រះសីហនុ តាមចាប់ឃាត់ខ្លួនដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំងពីរ។លោកឧត្តមសេនីយ៌បានឲ្យដឹងទៀតថាស្ត្រីរងគ្រោះពីរនាក់ ទី១/ឈ្មោះ ចាន់ ស្រីស្រស់ ភេទស្រី អាយុ២៨ឆ្នាំ និងទី២/ឈ្មោះ វ៉ាន់ ញិប ភេទស្រី អាយុ ៣៤ឆ្នាំ ។ចំនែកស្ត្រីសង្ស័យមានឈ្មោះ ហ៊ុយ មួយ អាយុ៥៥ឆ្នាំមានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
លោកអនុសេនីយ៌ឯកចាន់សុខា នាយការិយាល័យស្តីទីនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនបាននិយាយថាស្ត្រីសង្ស័យត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនកាលថ្ងៃទី៥កក្កដានៅក្នុងផ្ទះរួចបញ្ជូនមកកាន់ទីបញ្ជាការខេត្ត ។
លោកអនុសេនីយ៌ឯក ចាន់ សុខា បានបន្តថាយោងតាមការឆ្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ហ៊ុយ មួយបានឲ្យដឹងថាកន្លងមកគាត់ពិតជាបានទៅភ្នំពេញហើយបានណាត់ជួបគ្នានៅចំណុចវត្តភ្នំនិយាយលួងលោមនិងនាំពួកនាងទាំងពីរមកធ្វើការងារនៅខេត្តព្រះសីហនុ។ស្ត្រីសង្ស័យបាននិយាយប្រាប់សមត្ថកិច្ចទៀតថាពួកនាងទាំង ពីរនាក់បានស្មគ្រ័ចិត្តរួមភេទជាមួយភ្ញៀវដោយខ្លួនឯង ហើយកំរៃដែលទទួលបានពីការរួមភេទម្តងថ្លៃ១ម៉ឺនរៀលទៅ២ម៉ឺនរៀល។រូបគាត់ដកយកពាក់កណ្តាល។ហើយការរួមភេទជាមួយភ្ញៀវរាងរាល់លើកគឺជាការស្ម័ក្រចិត្តដោយមិនមានការបង្ខិតបង្ខំនោះទេ ។
លោក ចាន់ សុខា បានបញ្ជាក់ថា ក្រោយពីការស្រាវជ្រាវ និងធ្វើការសាកសួររួចមក យើងសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ ហ៊ុយ មួយ ពិតជាបានប្រព្រិត្តករណី (សញ្ចារកម្ម) ទទួលផលកំរៃជើងសាររួមភេទពិតប្រាកដមែន ៕