ខេត្តកំពត៖នារីម្នាក់បានលេបថ្នាំសំលាប់ខ្លួនដោយសារមានវិប្បត្តិក្នុងរឿងស្នេហាអស់ចំនួន៣៩គ្រាប់ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ ថ្ងៃត្រង់ ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០១៥ នារីរងគ្រោះមានឈ្មោះ ង៉ែត ចាន់ធា អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូរ មានមុខរបមិនពិតប្រាកដ ។បន្ទាប់មកសមត្ថកិច្ចរបានចុះទៅដល់កន្លែងកើតហេតុរកឃើញថ្នាំងងុយដេកនៅក្នុងបន្ទប់របស់នារីរងគ្រោះចំនួន៤បន្ទះស្មើនឹង ៤០គ្រាប់ សល់១គ្រាប់ បើតាមសំដីសាក្សីដែលជាម្ចាស់ផ្ទះ កើតហេតុបានប្រាប់អ្នកយកព័ត៌មាន អោយដឹងថា÷នៅពេលបាយថ្ងៃត្រង់រួចលោកឃើញនារីរងគ្រោះនោះមានសភាពខុសពីធម្មតា (ដូចមនុស្សស្រវឹងស្រា) បានដើរចូលទៅក្នុងបន្ទប់ដេករបស់ខ្លួន។ លុះដល់ម៉ោងប្រហែលជា៥ល្ងាចលោកមានការសង្ស័យក៏បានទៅបើកទ្វាមើលស្រាប់តែឃើញនារីរងគ្រោះមានអាការះដេកក្អួតចង្អោរ។នៅពេលឃើញសភាពបែបនេះលោកក៏ដឹកនារីរងគ្រោះតាមម៉ូតូទៅកាន់មន្ទីពេទ្យបង្អែកខេត្តកំពតទើបដឹងថានាងលេបថ្នាំសម្លាប់ខ្លួន៕