រថយន្ត​តាក់ស៊ី​កំពុង​យក​ចិញ្ចើម​ផ្លូវជាតិ​ចាប់​ម៉ូយ​ដាក់​ឡាន​យ៉ាង​អាណាធិបតេយ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សា​ធា​រណះ​យ៉ាងខ្លាំង​

0

​ខេត្តបន្ទាយមានជ័យ​៖  ​រថយន្ត​តាក់ស៊ី​មួយចំនួន​សព្វថ្ងៃនេះ​កំពុង​យក​ចិញ្ចើមផ្លូវ​សា​ធា​រណះ​ចាប់​ម៉ូយ​ដាក់​ឡាន​យ៉ាង​អាណាធិបតេយ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សា​ធា​រណះ​យ៉ាងខ្លាំង​និង​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​សម្រាប់​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយimage (1)មានជ័យ​ផងដែរ​។​ជាក់ស្តែង​នៅ​ក្រុង​សិរីសោភ័ណ​គេ​ឃើញ​មាន​រថយន្ត​តាក់ស៊ី​ដែល​ចត​តាមផ្លូវ​ដើម្បី​ចាប់​ម៉ូយ​ដាក់​ឡាន​នោះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​ស្រី​គ្រប់លក្ខណ៍ ត្រង់ចំណុច​មុខ​សាលា​គោ​រដ្ឋា​ន ត្រង់ចំណុច​ផ្លូវបំបែក​ទៅ​សៀមរាប និង​នៅមុខ​ផ្សារ​ចំការ​គ​ហៅ​ផ្សារ​ថ្មី​ជាដើម​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សា​ធា​រណះ​យ៉ាងខ្លាំង​។​បញ្ហា​គ្មាន​សណ្តាប់ធ្នាប់​ដោយ​ក្រុម​រថយន្ត​តាក់ស៊ី​ឈប់​តាម​ចី​ញ្ចើ​ម​ផ្លូវជាតិ​ចាប់​ម៉ូយ​ដាក់​ឡាន​នោះ​ធ្វើ​ប៉ះពាល់​សណ្តាប់​ព្រោះ​រថយន្ត​តាក់ស៊ី​ទាំងអស់នោះ​មិនបាន​បង់លុយ​ឲ្យ​បេន​និង​អាច​តាម​ចាប់​ម៉ូយ​ដាក់​ឡាន​របស់ខ្លួន​បាន​ម៉ា​សេរី​ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​និង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​អាជ្ញាធរ​ក្រុង​គួរតែមាន​វិធាន​ចំពោះ​ក្រុម​អ្នក​ត់​តាក់ស៊ី​នេះ​ផង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​។​ម្ចាស់​ចំណតរថយន្ត​ខេត្ត​បាន​ប្រាប់ថា​នៅ​ក្រុង​សិរីសោភ័ណ​មាន​ចំណតរថយន្ត​ចំនួន​២​កន្លែង​១.​ជា​កន្លែង​ចំណ​តរថ​ន្ត​តាក់ស៊ី ២​ជា​ចំណត់​រថយន្តក្រុង​ដែល​ចែកដាច់​ដោយឡែក​ពីគ្នា​។​ចំណតរថយន្ត​ទាំង​២​នេះ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​និង​ស​ភ័ណ​ភាព​ក្រុង​ដោយ​ឡែ​ច​និង​រថយន្ត​តាក​ស៊ី​ដោយ​ឡែ​ច​ដាច់ពីគ្នា​។​ដោយឡែក​រថយន្ត​តាក់ស៊ី​មួយចំនួន​មិន​ព្រម​ចូល​បេន​ដែល​ចត​ចាប់​ម៉ូយ​តាមផ្លូវ​ធ្វើអោយប៉ះពាល់​សណ្តាប់ធ្នាប់​យ៉ាងខ្លាំង​ហើយ​រថយន្ត​ទាំងអស់នោះ​ដេញ​ដូច​ចាប់​ក្តាម​ដាក់​ចង្អេ​ដេញ​ពីមុខ​ដាក់​ពីក្រោយ​។​image (2)
​លោក រី​ថុល​ប្រធានការិយាល័យ​នគ​បាល​សណ្តាប់ធ្នាប់​ខេត្ត​បាន​ប្រាប់ថា​ចំពោះ​រថយន្ត​តាក់ស៊ី​ដែល​ចត​តាម​ដងផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​និង​ស​ភ័ណ​ភាព​ក្រុង​គឺ​កម្លាំង​នគ​បាល​សណ្តាប់ធ្នាប់​ធ្វើការ​ចំនួន​៣​កន្លែង​តែ​ការអនុវត្ត​មិនបាន​គ្រប់គ្រាន់​នៅឡើយ​ព្រោះ​រថយន្ត​តាក់ស៊ី​មិន​ព្រម​ចូល​ចំណត​ដែល​ដេញ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​បើ​និយាយ​ដូច​វេ​កចក​ក្នុង​អូរ​អញ្ចឹង​ទោះជា​យ៉ាង​ក្តី​កម្លាំង​ជំនាញ​នៅតែមាន​វិធាន​ការរៀបចំ​សណ្តាប់​ឲ្យ​បានល្អ​នៅ​ថ្ងៃមុខ​៕​