ប៉ោយប៉ែត៖ កម្មកររោងចក្រឆាយឆាយ អ៊ិនវេសមេន ចំនួនជាង៥០០នាក់បានផ្ទុះការតវ៉ាទាំងកណ្តាលថ្ងៃក្នុងគោលបំណងទាមទារអោយក្រុមហ៊ុនខាងលើនោះដោះស្រាយលើបញ្ហា៦ចំណុចដែលក្រុមបាតុករទាំងអស់នោះទាមទារអោយដោះស្រាយជាបន្ទាប់ពថៅកែរោងចក្ររបស់ពួកគេគៀបសង្កត់លើសិទ្ធសេរីភាពរបស់កម្មករសព្វថ្ងៃនេះ។
ករណីផ្ទុះការតវ៉ានោះគឺកើតមានក្នុងម៉ោង៩៣០នាទីព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៥នៅចំណុចក្នុងតណបនឧស្សាហកម្មអូរនាងប៉ោយប៉ែតរបស់ក្រុមហ៊ុនឆាយឆាយអ៊ិនវេសមេនដែលគេដឹងច្បាស់ថាជារោងចក្រកាត់ដេរដែលស្ថិតក្នុងភួមិសាស្ត្រភូមិអូរនាងសង្កាត់និកិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ។
តំណាងកម្មករកាត់ដេរបានអោយដឹងថានៅថ្ងៃទី៥រៀងរាល់ខែថៅកែបានបើកលុយអោយទៀងទាតប៉ុន្តែក្រៅពីនោះគេបានបិទសិទ្ធសេរីភាពរបស់កម្មករគ្រប់ៗគ្នាជាប្រចាំដូចជាការសុំច្បាប់គេមិនអនុញ្ញាតិអោយឈប់សម្រាកករណីជួលបន្ទប់អោយកម្មករស្នាក់នៅមានតម្លៃខ្ពស់និងការធ្វើការបន្ថែមម៉ោងដោយគ្មានលុយថ្លៃពលកម្មជាដើមនោះ តំណាងក្រុមតវ៉ាដ៏ដែលបានបន្តទៀតថា នៅរោងចក្រផ្សេងៗទូទាំងប្រទេសគឺក្រុមហ៊ុននីមួយៗគេគោរពលក្ឋណ្ឌលើការងារច្បាស់លាស់ជាមួយកម្មករវិយោគជឹកត្រឹមត្រូវទៅតាមការកំណត់របស់ក្រសួងការងារជាអ្នកកំណត់ ដោយឡែកថៅកែរោងចក្រដែលកំពុងផ្ទុះការតវ៉ានេះមិនគោរពច្បាប់ការងារនៅក្នុងប្រទេសកម្ពុជាឡើយហើយថែមទាំងគៀបសង្កត់ទៅលើកម្មករស្លូតត្រង់ទៀតផងហើយពួកគេទាមទារលើខ្លឹនសាដូចខាងលើដើម្បីអោយពួកកគេងាយស្រួលបំពេញការងារតទៅទៀតហើយត្រូវបើកប្រាក់ខែជាប្រចាំអោយពួកគេដូចមុនៗកន្លងទៅហើយគោរពលរកងារអោយបានច្បាស់លាស់ទៅតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ទៅហើយនោះ។ខណះពេលនេះខាងតំណាងកម្មករនិងថៅកែរោងចក្រកំពុងជួបជុំគ្នារកដំណោះស្រាយជូនកម្មករនោះហើយហើយការផ្ទុះការតវ៉ាក៏រំសាយនៅម៉ោង១២ ៣០នាទីតែមិនទាន់ឃើញពន្លឺជាការឯកភាពនៅចំណុចណា១ជូនកម្មករនៅឡើយទេ៕