ស្ទឹងត្រែង៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំរោងវារីអគ្គីសនីសេសានក្រោមពីរនៅភូមិច្រប់និងភូមិស្រែស្រណុកក្នុងឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងចំនួន១១៨គ្រួសារក្រោយពីចាប់ឆ្នោតយកដីកសិកម្មនិងផ្ទះរួចហើយនោះបាននាំគ្នាមករស់នៅផ្ទះថ្មីព្រមទាំងសំណូមពរបន្ថែមឲ្យក្រុមហ៊ុនជួយភ្ជួរដីកសិកម្មនិងផ្តល់ពូជដំណាំសម្រាប់ដាំដុះនៅជិតផ្ទះដើម្បីអភិវឌ្ឍន៏ភូមិថ្មីឲ្យរីកចំរើនបានឆាប់រហ័ស។
ក្នុងដំណើចុះពិនិត្យប្រជាពលរដ្ឋភូមិច្រប់និងភូមិស្រែស្រណុកមកនៅផ្ទះថ្មីកាលពីថ្ងៃទី០៦កក្កដានេះ លោកស្រីសុគីសំផនតំណាងឲ្យប្រជាពលរដ្ឋមកនៅភូមិថ្មីនេះ បានលើកឡើងថា៖អ្នកភូមិសប្បាយរីករាយទទួលបានផ្ទះថ្មីជាក់ស្តែងចំពោះសំណងពីផលប៉ះពាល់វ៉ារីអគ្គីសនីដែលបង្ហាញពីភាពទុកចិត្តទាំងសងខាងហើយនាំគ្នាអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលក្រុមហ៊ុនបានរៀបចំឲ្យស្រឡាញ់ពេញចិត្តទាំងអស់គ្នា។
លោកស្រីបញ្ជាក់ថា៖ក្រោយពីបានមកនៅផ្ទះនេះហើយប្រជាពលរដ្ឋស្មើសុំឲ្យក្រុមការងារក៏ដូចជាក្រុមហ៊ុនជួយភ្ជួរដីកសិកម្មហើយមួយផ្នែកទៀតជួយផ្តល់ពូជដំណាំដាំដុះផងចង់ឲ្យក្រុមហ៊ុនធ្វើតាមក្រុមហ៊ុសន្យាហើយដូចដីស្រែដីចំការចង់ឲ្យគាត់ភ្ជួយឲ្យផងខ្ញុំត្រូវដាំស្រូវដាំសណ្តែកដាំល្ងអីដូចជាដំណាំអីឲ្យពូជខ្ញុំដាំកៀនៗផ្ទះផងដូចស្វាយដូចចន្ទីអីឲ្យក្រុមហ៊ុនជូយផង។
លោកអ៊ីវវ៉ាន់កៅតំណាងក្រុមហ៊ុនចុះដោះស្រាយផលប៉ះពាល់បានលើកឡើងថា៖ក្រុមហ៊ុនមិនទាន់បញ្ជាប់ការងារនេះទេចំពោះសំណូមពរនេះក្រុមហ៊ុននិងទទួលយកហើយពិនិត្យដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង។លោកថា បច្ចុប្បន្នហ៊ុនក្រុមបានត្រៀមលក្ខណៈរួចរាល់ហើយបើបងប្អូនចុះដាំដំណាំពេលណាក្រុមហ៊ុននិងធ្វើសកម្មភាពឈូសឆាយជូនពីព្រោះបើឈូសទុកចោលវាដុះស្មៅនាំឲ្យលំបាកដល់ប្រជាពលរដ្ឋជាដ៏ដែលៗ ។
លោកតំណាងក្រុមហ៊ុនអះអាងថា៖ចំពោះពូជដាំណាំនោះក្រុមហ៊ុនសហការជាមួយគ្រប់គណៈកម្មការរៀបចំយន្តការដោះស្រាយដោយធ្វើការសិក្សាទៅលើដីកសិកម្មបន្ថែមទៀតតើត្រូវប្រើពូជអ្វីខ្លះទើបបានផលល្អហើយអ្វីលើបញ្ហាពូជនិងដំណាំហ្នឹងខ្ញុំកំពុងពីចារណាស្នើទៅអន្តរៈក្រសួងក៏ដូចជាក្រុមហ៊ុនសំរាប់ដោះស្រាយបានជោគជ័យ ពីព្រោះអ្នកភូមិគាត់មកទីតាំងថ្មីហ្នឹង គាត់ទទួលទិញពូជស្វាយចន្ទី ពូជស្វាយហូបផ្លែ ខ្នុរជាដើមគេដឹកលក់តាមរទេះរម៉ គឺហានិភ័យខ្ពស់ណាស់ យើងភ័យព្រួយថា៤ឆ្នាំក្រោយវាអត់បានផល ប្រជាជនដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េច ហើយអ្នកណាជាអ្នកជួយផ្តល់ទម្រង់ទិស អោយគាត់លើបញ្ហាប្រភេទដំណាំ ឬបញ្ហាបច្ចេកទេសដាំដុះនេះ ម្លោះហើយយើងកំពុងពិចារណា ជាមួយអ្នកភូមិគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្តនិងអន្តរៈក្រសួងដែលមានឯកឧត្តមរដ្ឋមន្ត្រីស៊ុយសែមជាប្រធាន។
លោកដួងពៅអភិបាលរងខេត្តស្តឹងត្រែងនិងជាប្រធានក្រុមដោះស្រាយផលប៉ះពាលថ្នាក់ខេត្តបានទទួលស្គាល់ថា៖នេះជាយន្តការរួមមួយអាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពរីកចំរើនហើយក្រុមការងារនិងរៀបចំផ្តល់ជួនឲ្យបានឆាប់ដោយសាររដូវដាំដុះឈានចូលមកដល់ហើយប្រជាពលរដ្ឋចង់បានបែបនេះក៏ស្របទៅនិងគោលបំណងដែលអាជ្ញាធរខេត្តចង់បានដែរ។
សូមបញ្ជាក់ថា៖ការដោះស្រាយផលប៉ះនេះក្រុមហ៊ុននិងគណៈកម្មការថ្នាក់ខេត្តរៀបចំដោះស្រាយជូនប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិច្រប់និងភូមិស្រែស្រណុកដែលបានចូលមកនៅភូមិថ្មីនេះមុនគេហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាង៦០០គ្រួសារនៅតាមឃុំផ្សេងៗទៀតក្រុមហ៊ុននឹងដោះស្រាយជាបន្តបន្ទាប់ទៅតាមពេលវេលាជាក់ស្តែង៕