ខេត្តប៉ៃលិន៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត តំណាងឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនខេត្ត , លោកជំទាវ ជា លាប អភិបាលរងខេត្ត, លោកជំទាវ គង់ ស្តី កើតសុធា និងអ្នកស្រី សោ មុន្នីរត្ន សមាជិកគណបក្សប្រជាជនខេត្ត បាននាំយកអំណោយជាសំភារៈ និង ថវិកាមួយចំនួន ទៅចែកជូនក្រុមគ្រួសារសពរបស់យុវជន យឿន សី ដែលបានទទូលមរណៈភាពដោយរោគាពាធ កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ។ ពិធីប្រគល់សភារៈ និងថវិកានេះដែរ ប្រព្រិត្តទៅកាលពីល្ងាចថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ក្នុងនាម ឯកឧត្តម កើតសុធា ប្រធានគណបក្សខេត្តប៉ៃលិន បានប្រសាសន៍ពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខនិងបានសំដែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសពដែលបាត់បង់អ្នកម្តាយជាទីស្រឡាញ់គឺ៖លោកស្រី អៀម ផាន ភេទស្រី អាយុ៦៥ ដោយរោគជារាពាធ ។ឯកឧត្តមបានមានប្រសាសន៍បន្តថាៈថ្នាក់ដឹកនាំខេត្តបានគិតគូរនិងនាំ យកអំណោយ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគជួយដល់ប្រជាពលរដ្ឋក្រីក្រជួបឧបត្តិហេតុផ្សេងៗដូចជាៈ គ្រោះភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រីសំរាលកូនមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជាដើម ។ ជាក់ស្តែងដូចនៅពេលនេះគ្រាន់តែបានទទួលដំណឹងថា៖លោកស្រី ឈ្មោះ អៀម ផាន ទទួលមរណៈភាព នៅម៉ោង១,៤០នាទី ដោយរោគគាព៌ាធ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនខេត្ត បានចាត់ឲ្យក្រុមការងារបក្ស ចុះមកសួរសុខទុក្ខនិងនាំយកសំភារៈនិងថវិកាឧបត្ថម្ភ គ្រួសារសពដើម្បីចូលរួមបុណ្យសព។
អំណោយដែលបានឧបត្ថម្ភជូនគ្រួសារសពក្នុងឱកាសនោះមាន អង្ករ ២៥ គីឡូក្រាម ឆ្នាំងបាយ ឆ្នាំងសំឡ ម៉ុង ភួយ មី ទឹកសុទ្ធ ចានស្រាក់ ធុងដាក់ទឹកក្តៅ និងថវិការ៥០ ម៉ឺនរៀលផងដែរ ៕