កម្លាំង​នាក​យដ្ឋា​ន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួង​​មហាផ្ទៃ​ដឹកនាំ​កម្លាំង​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​បទល្មើស​ឈើប្រណិត​ចំនួន​២​គ្រឿង​នៅ​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរីៈ​ ​រថយន្ត​ចំនួន​២​គ្រឿង​ម៉ា​ធុន​ត្រា​របស់​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​បំរុង​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ផ្លូវជាតិ​លេខ​៧៨ ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ទូច​ ​សុធា​ ​ប្រធានការិយាល័យ​ ​ស្ទាក់​ចាប់​បាន​រថយន្ត​ចំនួន​២​គ្រឿង​ភ្លាមៗ​នៅត្រង់​ចំណុច​ទូល​បឹង​កំសាន្ត​ ​ស្ថិតក្នុង​ភូមិសាស្ត្រ​ ​ភូមិ​ថ្មដា​ ​សង្កាត់​បឹង​កន្សែង​ ​ក្រុង​បាន​លុង​ ​ខេត្ត​រតនគិរី​។​


​    ​តាម​ការ​អោយ​ដឹង​ពី​លោក​ប្រធានការិយាល័យ ទូច​ ​សុធា​ ​កាលពី​ថ្ងៃ​ទី​១៩ ​ខែ​មេសា​ ​ឆ្នាំ​២០១៤ ​វេលា​ម៉ោង​៨​យប់​ ​បានអោយដឹងថា​ ​កម្លាំង​របស់​លោក​បាន​ដើរ​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨A ​ត្រង់​ចំណុច​ខាងលើ​ ​ក៏​ប្រទះ​ឃើញ​រថយន្ត​ដឹក​បទល្មើស​ចំនួន​ជាង​១០​គ្រឿង​ ​កំពុង​ធ្វើ​ចរាចរណ៍​ដឹក​បទល្មើស​ឈើប្រណិត​ដូច​ហែរ​អង្គ​កឋិនទាន​ ​ប៉ុន្តែ​កម្លាំង​របស់លោក​នាំគ្នា​ស្ទាក់​ចាប់បាន​តែ​រថយន្ត​ចំនួន​០២​គ្រឿង​ប៉ុណ្ណោះ​ ​រី​ឯ​ចំនួន​៨-៩​គ្រឿង​ទៀត​បាន​បើ​រត់​គេចខ្លួន​បាន​ដោយ​សុ​វត្តិភាព​។​ ​រថយន្ត​ដែល​ស្ទាក់​ចាប់បាន​ទាំង​២​គ្រឿង​នោះ​ ​រួមមាន​ទី​១​រថយន្ត​ម៉ាក​ធុន​ត្រា​ ​ពណ៌​ស្ករ​ ​ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​ 2X1087 ​បាន​ដឹក​ឈើប្រណិត​ប្រភេទ​ធ្នុង​ចំនួន​៣៤​ដុំ​ ​មុខកាត់​(១០×៤០) ​ទី​២​រថយន្ត​ម៉ាក​ធុន​ត្រា​ពណ៌​ក្រហម​បិ​ទស្គុត​ស​រអត់​ស្លាក​លេខ​ដឹកឈើ​ប្រភេទ​ធ្នុង​ចំនួន​៦០​ដុំ​ ​មុខកាត់​(១០×៤០)​។​


​    ​ក្រោយពេល​ស្ទាក់​ចាប់​បាន​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ទាំង​ម្ចាស់​រថយន្ត​ចំនួន​០៤​នាក់​ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ចាប់បញ្ជូន​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ទាំង​យប់​ ​លុះដល់​ព្រឹក​ថ្ងៃទី​២០ ​ខែ​មេសា​  ​ឆ្នាំ​២០១៤ ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ធ្វើ​សំណុំបែបបទ​ធ្វើការ​ផាក់ពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​បី​លាន​រៀល​៕

01 02 03
​    ​