.សៀមរាប៖ នៅថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៥វេលាម៉ោង១០នឹង៣០នាទីព្រឹកនៅចំណុចកែងខ្វាវស្ថិតក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានអំពើរហឹង្សារមួយយ៉ាងសាហាវ អ្នកម៉ុតូឌុបវាយអ្នកជិះបណ្តាលឲ្យរងរបួសយ៉ាងទំងន់ ហើយជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំខ្វាវទាថ្លៃព្យាបាលចំនួន៥០០.០០០រៀល។
.ជនរងគ្រោះឈ្មោះអ៊ុយ ឈានភេទប្រុស អាយុ៤៩ឆ្នាំមានទីលំនៅភូមិព្រៃធំ ឃុំគោគធ្លកលើ ស្រុកជីក្រែងបាននិយាយរៀបរាប់ប្រាប់អ្នកសាពត៌មានយើងថា លោកចេញពីផ្ទះមកកំពង់ក្តីហើយបានរកម៉ូតូឌុបឲ្យឌុបជូនលោកមកក្រុមហ៊ុនខេន ស្ថិតនៅភូមិកំបោអរឃុំខ្វាវមកធ្វើកម្មករចំការម្រេច។ អ្នករត់ម៉ូតូឌុបឈ្មោះ ធី មានទីលំនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ពេលនិយាយគ្នាត្រូវហើយឈ្មោះ ធី ទាលុយមុនក្នុងតំលៃ៣៥.០០០រៀល លោកបានឲ្យលុយមុនតែ២១.០០០រៀលចាំដល់កន្លែងក្រុមហ៊ុនចាំលោកឲ្យគ្រប់ ពេលជិះមកដល់ផ្សារខ្វាវអ្នករត់ម៉ូតូឈប់និយាយលេងជាមួយអ្នកស្គាល់គ្នារួចទាលុយពីខ្ញុំបង្គប់ លោកឆ្លើយថាអត់មានទេ ពេលនោះឈ្មោះ ធី ក៏ចាប់ទាញក៏អាវខ្ញុំអូសចេញពីតូបគេបោកក្បាលខ្ញុំទៅលើថ្នល់រួចហូតខ្សែរក្រវ៉ាត់ពីចង្កេះវាយខ្ញុំ៣ខ្សែរក្រវ៉ាត់នឹង២ដំបងរួចឡើងម៉ូតូទៅកំពង់ក្តីវិញយកទាំងដំបងដែលវាយខ្ញុំទៅជាមួយផង។
.ប្រភពពត៌មានពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹកថា នៅប្រហែលម៉ោង១០នឹង៣០នាទីមានមនុស្សប្រុសចំនាស់ម្នាក់មកអង្គុយនៅលើតូមលក់អីវ៉ាន់ខ្ញុំ ខ្ញុំក៏ពុំបានសួរនាំអីគាត់ ស្រាប់តែឃើញម្ចាស់ម៉ូតូមកបបួលតានោះថាអ៊ុំទៅទៀត ស្រាប់តែតានោះឆ្លើយថា ហែងទៅមុនទៅ ម្ចាស់ម៉ូតូឆ្លើយថា បើឲ្យខ្ញុំទៅមុនឲ្យលុយខ្ញុំមក ពេលនោះតាឆ្លើថាមានលុយតែ៥០០រៀលទេយកអត់ ម្ចាស់ម៉ូតូស្ទុះមកចាប់ក្របួចករអាវអូសទៅបោកលើថ្នល់ក្រាលគ្រួសក្រហម រួចហូតខ្សែក្រវ៉ាត់ពីចង្កេះមកវាយចំនួន៣ខ្សែរក្រវ៉ាត់បណ្តាលឲ្យរងរបួសហូរឈាមជាច្រើន។ មុនពេលវាយនោះម្ចាស់ម៉ូតូបានពោលថា តាឯងតែមិនឲ្យលុយច្បាស់ជាត្រូវហើយតាឯង ចំណែកតានោះឆ្លើយថាជូនឲ្យដល់ចំការម្រេចទើបបានលុយ។
.លោកអនុសេនីយ៏ទោ.គួន វិសេសនាយរងប៉ុស្តិនគរបាលរដ្ឋបាលឃុំខ្វាវបានប្រាប់អ្នកសាពត៌មានយើងថា ចំពោះការងារជំនាញលោកនឹងស្រាវជ្រាវបន្តដើម្បីឲ្យបានដឹងអំពីមូលហេតុច្បាស់លាស់។( ដោយ. ព្រំ. សុខា)