សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានផ្តល់ថវិកាចំនួន៣០លានរៀល ដល់ជនរងគ្រោះដែលត្រូវភ្លើងឆេះផ្ទះសល់តែសំបកខ្លួនដែលត្រូវតុលាការបង្ខំរឹបអូសផ្ទះ សងទៅម្ចាស់បំណុល និងជួសជុលផ្ទះ

0

កំពត៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ថវិកាចំនួន៣០លានរៀល ដល់គ្រួសាររងគ្រោះដែលទទួលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះនៅសល់តែសំបកផ្ទះសម្រាប់សងទៅម្ចាស់បំណុលចំនួន២៥លាន៥សែនរៀល20150708_112716និង៤លាសែនរៀលសម្រាប់ជួសជុលផ្ទះ។ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត បានចុះពិនិត្យ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច គតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានផ្តល់ថវិកាចំនួន៣០លានរៀល កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥នេះ ។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានមានប្រសសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានការអាណិតអាសូរយ៉ាងខ្លាំងចំពោះគ្រួសារជនរងគ្រោះ តាមរយៈសារព័ត៌មាន ហើយបាន ឲ្យរូបឯកឧត្តមចុះពិនិត្យនិងនាំយកថវិកាផ្តល់ជូនដល់គ្រួសាររងគ្រោះ ដើម្បីសងទៅម្ចាស់បំណុល កុំឲ្យតុលាការ ធ្វើរឹបអូសលក់លាយឡុងយកទៅសងម្ចាស់បំណុលចំនួន២៥លានប្រាំសែនរៀល និងសល់ចំនួន៤លានប្រាំសែនទៀត សម្រាប់ការជួសជុល លំនៅដ្ឋានស្នាក់នៅឲ្យបានសមរម្យ។នៅព្រឹកមិញនេះ ដែរ ឯកឧត្តមខូយ ឃុនហ៊ួរ ក៏បាននាំប្តីប្រពន្ធដែលត្រូវភ្លើងឆេះផ្ទះនៅសល់តែសំបកខ្លួនយកថវិកា ដែលជាអំណាយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅសងម្ចាស់បំណុលនៅក្នុងតុលាការផ្ទាល់តែម្តង។សូមបញ្ជាក់ថា គូស្វាមី20150708_114145ភរិយាមូយគូមានកូនបីនាក់ក្នុងបន្ទុក រស់នៅភូមិ​គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូរ ទើបតែទទួល រងគ្រោះដោយអគ្គិសភ័យឆេះផ្ទះម៉ដ្ឋសល់តែសំបកខ្លួនកាលពី៣ខែមុន ស្រាប់តែពេលនេះត្រូវទទួលរងគ្រោះថែមទៀត តុលាការចេញដីការ សម្រេចបង្ខំឲ្យលក់ដីសងបំណុលម្ចាស់បំណុលថែមទៀត។គ្រួសារដែលរងគ្រោះដោយអគ្គិសភ័យឆេះផ្ទះម៉ដ្ឋសល់តែសំបកខ្លួន មានឈ្មោះ លុយ កាន់ អាយុ ៣៦ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ អ៊ុយ អ៊ា អាយុ ៣៥ ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ ត្រូវបានលោកស្រី អ៊ុំ ឆវត្តិក៍​ ចៅក្រមអនុវត្ត នៃសាលាដំបូងខេត្តកំពត បានចេញដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំ រឹបអូសលក់ឡាយឡុងសំបកដី បន្សល់ពីចំណីភ្លើង 20150708_112623កាលពីថ្ងទី២៤ ខែមិថុនា ឆ្នាំ២០១៥ តាមអំណាចសាលក្រមស្ថាពររបស់លោកស្រី​រស់ បូផាណា ចៅក្រមសាលាដំបូងខេត្តកំពត ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ដើម្បីយកទៅសងបំណុលម្ចាស់បំណុលឈ្មោះកាន់ សុភាព និងឈ្មោះជឿន ដន ដែលអ្នករកស៊ីចងការប្រាក់ ។យោងតាមសាលក្រមរបស់លោកស្រីចៅក្រម រស់ បូផាណា បានសម្រេចបញ្ចប់ដោយបង្គាប់ឲ្យឈ្មោះ អ៊ុយ អ៊ា សងប្រាក់ដើមទៅឲ្យឈ្មោះ កាន់ សុភាព ចំនួន១៣លានរៀល និងការខូចខាតចំនួន៥លាន៥សែនរៀល សងទៅឈ្មោះ ជឿន ដន ចំនួន ៥លាន៥សែនរៀល និងការខូចខាត២លានរៀល ៕20150708_113924 20150708_112716