បែកធ្លាយ រឿងអាស្រូវ​របស់​អធិការនគរបាល​ក្រុង​សៀមរាប ខណៈ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាច​លិខិត​អ​នា​មឹក

0

​ខេត្តសៀមរាប៖ អធិការនគរបាល​ក្រុង​សៀមរាប​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាច​លិខិត បើក​កកាយ ផ្ទៃក្នុង​ជាច្រើន​ករណី​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​០៧​ខែកក្កដា​នេះ ដោយ​សំណូមពរ​លោកស្នងការ​ឲ្យ​មាន​វិធានការ ទៅលើ​លោក​អធិការ-----------​ក្រុង​ដែល​និយម​បក្ខពួក​និង​ដាក់​ខែ​យកលុយ​តាម​វង់ល្បែង​។​
​ ​ក្នុង​លិខិត​អ​នា​មឹក​នោះបាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា គោរព​ជូន​លោកស្នងការ​នគរបាល​ខេត្ត យើងខ្ញុំ​ជា​មន្ត្រីនគរបាល​ក្រុង​មិន​សប្បាយចិត្ត​សូម​អន្តរា​គម​ន៏​ពី​លោកស្នងការ លើ​ការតែងតាំង​មុខតំណែង មន្ត្រីនគរបាល​នាពេល​កន្លងមក និង​ពេលបច្ចុប្បន្ន​។ ការតែងតាំង​មុខតំណែង​លោក​អធិការ​ក្រុង ដែល​តែង​តាំងតែ​មនុស្ស​នៅ​ជិត​ខ្លួន ភាគច្រើន​កម្លាំង​ថ្មី និង​កម្លាំង​អសកម្ម​តាម​ប៉ុ​ស្តិ៏ ដែល​បា​នប​ញ្ឍ​រ​ជើង ពីព្រោះ​ពួកគេ​សំបូរ​លុយ​ស៊ូ​ក​ប៉ាន់ មក​យក​តួនាទី​។​ឯ​អ្នកធ្វើ​យូរ​ឆ្នាំ​ហើយ​មើលមិនឃើញ​ទេ ព្រោះ​គ្មាន​លុយ​ស៊ូ​ក​ដូច​គេ​។​
​ ​លិខិត​បាន​សរសេរ​ទៀតថា គោរព​ជូន​លោកស្នងការ​មេត្តា​ជ្រាប មាន​មន្ត្រី​ឈ្មោះ​ម៉ុក បូរ៉ា បាន​ដើរ​ប្រ មូល​លុយ​តាម​បន​ល្បែង​ហ្គេម .​ឆ្នោត​.​និង​តាម​កន្លែង​វ៉ៃ​ស៊ិ​ច ដែល​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា នៅក្នុង​ក្រុង​សៀមរាប​។​
ប្រភព​បាន​ទម្លាយ​ថា កាលពី​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៥ ឈ្មោះ​ម៉ុក បូរ៉ា បាន​ទៅ​ឆក់​ត្រី​ហើយ​យក​កាំភ្លើង អាកា បាញ់​ជាច្រើន​គ្រាប់​នៅ​វាលស្រែ​ប្រាំង ក្នុង​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ផ្អើល​ពលរដ្ឋ​ទាំង​ថ្ងៃ តែ​លោក​អធិការ​មិន​ដាក់វិន័យ​ទេ ថែមទាំង​តែងតាំង​ជា​អនុ​ផ្នែក​ព្រហ្មទណ្ឌ​ទៀត​។​ប្រភព​បាន​បន្តថា ក្រៅពី​លាតត្រដាង​រឿងអាស្រូវ​លោក​អធិការ នៅក្នុង​លិខិត​នោះ​ដែល​មិនបាន​ចុះ​ថ្ងៃទី​និង​ឈ្មោះ បាន​សំណូមពរ ថា ការតែងតាំង​មុខតំណែង​មន្ត្រី​ណាមួយ គួរតែ​ប្រជុំ​វាយតំ​លៃ​ឲ្យ​បាន​ត្រឹមត្រូវ​សិន ពិសេស​គួរ​មើល​មន្ត្រី​ចាស់​ដែល​ធ្វើការ​យូ​ឆ្នាំ​។​កម្លាំង​ដែលជា​ប់​វិន័យ​មិនគួរ​ត​ម្តើ​ង​តួនាទី​ទេ​។​download
លោកស្នងការ​គួ​តែ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​កម្លាំង​ក្នុង​ក្រុង​សៀមរាប ហើយ​លោក​កុំ​សូវ​ជឿរ​ទៅលើ​របាយ​ការ​ណ៏​ពេក​។​ជុំវិញ​ករណី​ខាងលើនេះ លោក​វរ​សេនី​យ៏​ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃទី​០៨​ខែកក្កដា​នេះ​ថា លោក​សុំ​មិន​ធ្វើ​អធិប្បាយ​បានទេ ព្រោះ​លោក​បាន​រាយ​ការដាក់​ជូនទៅ​លោកស្នងការ​រួចរាល់​អស់ហើយ​។​
​ចំពោះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ​សត ណា​ឌី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មាន​ប្រសា​ស​ន៏​តាម​ទូរ​សព្ទ័​ថា រឿង​នឹង​លោក​នៅ​មិនទាន់​ដឹង​ទេ ព្រោះ​ពេលនេះ​កំពុង​ប្រជុំ​នៅឯ​ភ្នំពេញ​។​
​បន្ទាប់ពី​លិខិត​អ​នា​មឹក​បាន​ទៅ​ដល់ដៃ​មន្ត្រីប៉ូលិស ស្ទើរ​ពេញ​ខេត្តសៀមរាប ក៏មាន​ព័​ត៏​មាន​ទម្លាយ​តៗ​គ្នា​ថា លោក​អធិការ​រូបនេះ ក្រៅពី​ដើរ​ដាក់​ខែ​យកលុយ​តាម​បន​ល្បែង និង​តាម​បណ្តា​បទល្មើស​ផ្សេងៗ ក៏​តម្រូវ​ឲ្យ ប៉ូលិស​ក្រោម​ឪ​វាទ ដែល​នៅតាម​ប៉ុ​ស្តិ៏​ឬ​គោលដៅ បង់ប្រាក់​ទៅ​ឲ្យ​លោក​១០០​ដុល្លារ​ក្នុង​១​ខែ​ផងដែរ​។​បើ​មិន​ដូច្នេះ​ទេ ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ចេញពី​កន្លែង​ឈរជើង មិន​ខ្វល់​ថា​មន្ត្រី​ក្រោម​ឪ​វាទ​រកប្រាក់​ដោយ​វិធី​ណា​ឡើយ​។ ប្រភព​បន្តថា ទង្វើ​និង​សកម្មភាព របស់លោក​អធិការ បានធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ សតិ​អារ​ម្ម​ណ៏​អស់ជំនឿ​លើ​ការងារ ព្យាយាម​ប្រព្រឹត្តិ​អំពើពុករលួយ ដើម្បី​បាន​ប្រាក់​បង់​ខែ​ឲ្យ​មេ​។​Share2015-04-30-2ed0dbcb755bc2396014ddba644d4b6d5cd40552ec6ecdc5a496f30ff2e943c3-Picture
​ប្រភព​ដដែល បន្ថែមទៀតថា បច្ចុប្បន្ន​បន​ល្បែង​ក្នុង​ក្រុង​សៀមរាប កំពុង​រីក​ដូច​ផ្សិត តួយ៉ាង​ដូចជា​កន្ទុយលេខ​(​ឆ្នោត​) ប្រជល់មាន់ ពិសេស​ហ្កេ​ម​បាញ់​ត្រី តែ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិនអាច​ទៅ​ក្បែរ​បានទេ បើ​មិន​ចឹ​ង​ឮ​ដល់​លោក​អធិការ​ភ្លាមៗ​(​គ្រោះថ្នាក់​)​។ ល្បែង​ហ្កេ​ម​បាញ់​ត្រី ដែល​កំពុងពុះ​កញ្ជ្រោល​ខ្លាំងជាងគេ​នាពេលនេះ​គឺ​នៅក្នុង​ក្លឹប​ស្នូក​ឃ​រ័​ឈ្មោះ ប៊ី​អេស​ស៊ី​(BSC) ដែលមាន​ទីតាំងនៅ​ចំណូ​ច​ផ្លូវកែង​ផ្សា​រញ៉ែ ក្បែរ​គោលដៅ​ឈរជើង​របស់​ប៉ូលិស​។ ក្នុង​ក្លឹប​មួយ​នេះ​ពួក​អ្នក​ចូល​លេង ភ្នាល់​ចាញ់ឈ្នះ​រាប់ម៉ឺន​ដុល្លារ ហើយ​ភាគច្រើន​អ្នក​ដែល​ចូលទៅ​ជក់​ថ្នាំញៀន​។​----------- (1)
​គួរ​រំលឹក​ផងដែរ​ថា សម្រាប់​ក្រុង​ទេសចរ​ណ៏​សៀមរាប​អង្គរ នាពេល​ថ្មីៗ​នេះ សកម្មភាព​មានដូចជា​៖​ចោរ​កាច់​សោ​រក​ម៉ូតូ ឆក់​កាបូប និង​គាស់​ជញ្ជាំង គាស់​ទ្វារផ្ទះ ចូល​ប្លន់​យកលុយ ទ្រព្យសម្បត្តិ កំពុងតែ​កក្រើក​យ៉ាងខ្លាំង​ពេញ​តំបន់​ទេសចរ​ខេត្តសៀមរាប​។​បច្ចុប្បន្ន សមត្ថកិច្ច​នៅ​មិនទាន់​រកឃើញ​មុខសញ្ញា​ជន​ដែល​ប្រព្រឹត្តិ​នៅឡើយ​ទេ​។​ទង្វើរ​ទាំងអស់​នេះហើយ​គឺ​បង្ហាញថា កើតចេញពី​ការ​ចាញ់ល្បែង ដោយសា​តែ​ភាពកំសោយ​របស់លោក​អធិការ តែម្តង​។​
​ជុំវិញ​ករណី​ខាងលើ នេះ គេ​នៅ​មិនទាន់​ដឹងថា លោក​ឧ​ត្ត​សេនី​យ៏​ទោ​សត ណា​ឌី មាន​វិធានការ​យ៉ាងណាទេ ទៅលើ​លោក​អធិការ​ក្រុង​សៀមរាប​នោះទេ​៕Share2015-04-30-4c0cd74c79fdf53df60577195c8c746bcb10f33d3c054c37248749ed6a20478c-Picture​ដោយ វេហា​